22/10/2015 09:39 GMT+7 Email Print Like 0

រដ្ឋ California (អាមេរិក)​មាន​គោល​បំណង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​វៀត​ណាម​


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh

ឯកអគ្គរដ្ឋទូតវៀត​ណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានអនុវត្ត​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅ​រដ្ឋ California ចាប់​ពីថ្ងៃទី១៦ ដល់​ថ្ងៃទី២​៤ខែ​តុលាឆ្នាំ២០១៥​។ នៅទី​ក្រុង San Francisco លោក Pham Quang Vinh មាន​ជំនួប​ធ្វើការ​ជាមួយ​ព្រឹទ្ធសមាជិក​រដ្ឋ California លោក Mark Leno និង​សមាជិក​ក្រុមប្រឹក្សាទីក្រុង​ San Francisco លោក David Chiu។ លោក Pham Quang Vinh បាន​ឧទ្ទេសនាម អំពី​បរិយាកាស​ធ្វើ​អាជីវកម្ម​នៅ​វៀត​ណាម ហើយ​សំអោយបង្កើនកិច្ចសហប្រតិបត្តិការ​កាន់​តែជិត​ស្និទ្ធិ​ថែម​ទៀត ជាមួយរដ្ឋ California លើ​គ្រប់​វិស័យ៖ សេដ្ឋកិច្ច វិនិយោគ  វិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្ម ។ នៅក្នុងជំនួប​នេះ លោក Mark Leno និង​លោក David Chiu វាយ​តំលៃខ្ពស់​ ចំពោះទំនាក់ទំនងវៀតណាម-អាមេរិក ដែល​កំពុង​អភិវឌ្ឍន៍ដ៏​ល្អប្រ​សើរ ហើយ​អះអាង​ថា៖ នេះគឺ​ជាដំណាក់​កាលល្អអស្ចារ្យ​ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយវៀតណាម។       ក្នុងក្រប​ខ័ណ្ឌដំ​ណើរ​ទស្សន​កិច្ច​លើកនេះ ឯកអគ្គរដ្ឋទូត Pham Quang Vinh ក៏បានទៅទស្សនា​រោង​ចក្រ​បៀ Anchor Steam ជួប​សន្ទនា​ជាមួយ​បញ្ញាវ័ន្ត អាជីវករវៀតណាម ដែល​កំពុង​រស់នៅ​នៅអាមេរិកផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ