14/04/2016 10:24 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមបើកកិច្ចប្រជុំដំបូងបន្ទាប់ពីបានពង្រឹង


ទិដ្ឋភាពនៃសម័យប្រជុំដំបូងរបស់រដ្ឋាភិបាលវៀតណាម

នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ​២០១៦ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បាន​អញ្ជើញជាអធិបតីសម័យប្រជុំដំបូងរបស់រដ្ឋាភិ​បាល ដោយមាន​ការចូលរួមរបស់​សមាជិកថ្មីចំនួន២១រូប ដែល​បានរដ្ឋសភាជ្រើស​តាំងនិងអនុម័ត ក្នុងនោះ មានឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល៣រូប។ នៅ​សម័យ​ប្រជុំនេះ លោក Nguyen Xuan Phuc បានចាត់ទុកថា ទន្ទឹមនឹងការពង្រឹងនិង​ពង្រីក​នូវលទ្ធផល​សកម្ម​និង​ជោគជ័យ​ថ្លៃថ្លារមក នៅ​សម័យប្រជុំលើកនេះរដ្ឋាភិ​បាលក៏ប្រឈមមុខ នឹងការសាកល្បងជាច្រើនដូចជា គ្រោះ​រាំង ស្ងួត​នៅតំបន់ Tay Nguyen ការជ្រាបចូលនៃទឹកប្រៃនៅ វាលសណ្តទន្លេ Cuu Long និង​អង្គ​ភាព​អាជីវ​កម្ម នៅជួបការលំបាកជាច្រើន។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​សង្កត់ធ្ងន់​ថា៖

“រដ្ឋាភបាលជានិច្ចកាលមានការច្នៃប្រឌិត ស្នេហាជាតិ មានការប្តេជ្ញា និងមិនទុក​ឲ្យអស់ ថវិការរដ្ឋ មិន​ទុក​ឲ្យអង្គភាព​អាជីវកម្ម​ធ្លាក់ក្នុងភាពដុនដាប មិនទុកឲ្យ​ប្រជាជនឥតបាយហូប មិន​ឲ្យអធិបតេយ្យជាតិ​ត្រូវការ​រំលោភ ជាពិសេស រដ្ឋាភិ​បាលវៀតណាមមិនទុកឲ្យ អំពើពុករលួយរីករាលដានក្នុងសង្គមនោះទេ។ ប្រ​ការដែល​អាចសម្រេច បាននោះគឺ​កម្លាំងពលំ នោះគឺសណ្តាប់ធ្នាប់នៅស្ថាប័នរដ្ឋ​បាល និងក្នុងប្រជាជន”។

​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើរឲ្យសមាជិករដ្ឋាភិបាល​ គប្បីលើក កំពស់ការទទួល​ខុស​ត្រូវ​ និងការប្តេជ្ញានយោបាយ បង្កើនរួមសហការ​ប្រកប​ដោយ ប្រសិទ្ធិភាព​សំដៅឆ្លង​ផុត​ពីរាល់​ការ​លំបាក​សាក​ល្បង ដើម្បីការអភិ​វឌ្ឍន៍របស់ប្រទេសជាតិ។ លោក Nguyen Xuan Phuc ក៏បានស្នើក្រសួង ស្ថាប័ន​នានា ដាក់​ជូនរដ្ឋាភិបាលនូវបញ្ហាទាក់ទិន ដល់ស្ថានភាពនៅសមុទ្រខាងកើត​កែប្រែនូវកំណត់ ODA មួយ​ចំនួន បន្ត​កែលំអរបរិយាកាស វិនិយោគធ្វើអាជីវ​កម្ម ពង្រឹង​គោល​នយោបាយ​សារពើ​ព័ន្ធ​តាម​ទិសម្ចាស់​ការ​ជា​ដើម​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ