01/10/2014 14:38 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមបានប្រជុំប្រចាំខែកញ្ញាឆ្នាំ២០១៤


រដ្ឋាភិបាលវៀតណាមបានប្រជុំប្រចាំខែកញ្ញាឆ្នាំ២០១៤ (VGP)
នាថ្ងៃទី២៩កញ្ញាឆ្នាំ២០១៤ នៅរដ្ឋធានីហាណូយ ក្រោមអធីបតីភាព របស់នាយករដ្ឋមន្ត្រីវៀត
ណាម លោក Nguyen Tan Dung រដ្ឋាភិបាលបានប្រជុំប្រចាំខែកញ្ញាឆ្នាំ២០១៤ ប្រមូលផ្ដុំវាយ
តំលៃស្ថានភាពសេដ្ឋកិច្ច-សង្គម៩ខែដើមឆ្នាំ និងពិភាក្សាវិធានការដំណោះស្រាយ ដើម្បីជំរុញ
អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងប៉ុន្មានខែសេសល់ក្នុងឆ្នាំ២០១៤។

ថ្លែងមតិនៅសម័យប្រជុំ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃ ស្ថានភាពសេដ្ឋកិច្ច
-សង្គមពីដើមឆ្នាំមក បន្តមានបំរ៉ែបំរួលសកម្ម កំណើនច្បាស់លាស់។ ដើម្បីខំប្រឹងប្រែងទទួល
បានលទ្ធផលខ្ពស់បំផុតបណ្ដាគោលដៅ ដែលបានដាក់ចេញនោះ នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានស្នើរបណ្ដាសមាជិករដ្ឋាភិបាលលើកឡើងដំណោះស្រាយវិធានការជាក់ស្ដែង ដើម្បី
ដោះស្រាយការលំបាក ជំរុញផលិតកម្មអាជីវកម្ម ជំរុញកំណើនលើគ្រប់វិស័យ។ លោក Nguyen
Tan Dunបានស្នើរដ្ឋាភិបាលប្រមូលផ្ដុំពិភាក្សាវិភាគ និងដាក់ចេញដំណោះស្រាយវិធានការជាក់
ស្ដែងប្តេជ្ញា ដើម្បីបន្តកែលំអរថែមទៀតបរិយាកាសវិនិយោគអាជីវកម្ម លើកកំពស់ទិន្នផល
រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ៕
                                                                                តាមVOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ