10/02/2017 07:24 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមបង្កបរិយាកាសធ្វើអាជីវកម្មងាយស្រួលសម្រាប់អង្កភាពអាជីវកម្ម


ឧបនាយករដ្ឋមន្ត្រី លោក ​Vuong Dinh Hue  អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ
នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក​ Vuong Dinh Hue ប្រធានគណៈកម្មាធិការទទួលបន្ទុកការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍អង្គភាពអាជីវកម្មបានអញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពី​ការ​ត្រៀមរៀបចំបុកសរុបរយៈពេល ១ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៥ របស់រដ្ឋាភិបាលស្តីពីការ ជួយឧបត្ថម្ភនិងអភិវឌ្ឍន៍អង្គភាពអាជីវកម្មដល់ឆ្នាំ២០២០។

អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ​ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានលើកច្បាស់ថា៖

“ក្រសួង ស្ថាប័ននានា គប្បីបន្តក្តាប់ជាប់គោលដៅបង្កើតបរិយាកាសវិនិយោគ ធ្វើអាជីវកម្មងាយស្រួលសម្រាប់អង្គភាពអាជីវកម្ម។ ជាពិសេស ផ្តោតសំខាន់លើការវិនិយោគពាណិជ្ជកម្មមានចំណាយទាប កាត់បន្ថយហានិភ័យនិងការជំពាក់ជំពិន​អំពីច្បាប់។ ម្យ៉ាងវិញទៀត បន្តពង្រីកស្មារតីផ្លាស់ប្តូរថ្មីការច្នៃប្រឌិតដើម្បីលើកកំពស់គុណភាពនិងប្រសិទ្ធភាពការងាររបស់អង្គភាពអាជីវកម្ម”៕
តាម VOV5-វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ