19/05/2017 16:01 GMT+7 Email Print Like 0

រដ្ឋាភិបាលមានគោលបំណងទទួលមតិស្មោះត្រង់ពីសហគ្រាស


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  

ដោយប្រធានបទ” រួមដំណើរជាមួយសហគ្រាស” សន្និសីទសំខាន់លើកទីពីរ រវាងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ជាមួយ​សហគ្រាស​ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ ​ក្រោម​អធិបតីភាព​​របស់ នាយករដ្ឋមន្ត្រីលោកNguyen Xuan Phuc។ សន្និសីទ​លើក​នេះមាន​ការចូលរួម​របស់​ប្រធាន​គណៈកម្មាធិការ​ មជ្ឈឹម​រណសិរ្សមាតុភូមិ​វៀតណាម ​និងជាលេខា​គណៈ​កម្មាធិការ​បក្សទី​ក្រុងហូជីមិញ​ លោក​ Nguyen​ Thien Nhan បណ្ដាសមាជិករដ្ឋាភិបាល​ សម្ព័ន្ធសមាគម​ សមាគមមុខ​របរនិង​​តំណាង​អាជីវករ​ចំនួន​ពីរ​ពាន់​​​នាក់​។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មាន​គោលបំណង​ថា៖ បណ្ដា​សមាជិក​​​ផ្តល់មតិយ៉ាង​ស្មោះត្រង់​និង​ស្ថាបនា​ តាមនោះនាំចេញ​ដំណោះស្រាយ​ជាក់ស្ដែង​ ដើម្បី​កែទម្រង់​រដ្ឋ​បា​ល​ កសាង​​រដ្ឋាភិបាល​មួយរួម​ដំណើរជាមួយ​ ​សហគ្រាស​ជានិច្ច​ បង្កលក្ខណះងាយ​ស្រួលបំផុត​ ដើម្បី​​សហគ្រាស​លើក​កំពស់​​​​សមត្ថភាព​​ប្រកួតប្រជែងអភិវឌ្ឍន៍និរន្តរភាព។នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អោយដឹង​ថា៖

​“ សន្និ​សីទ​លើកនេះពិភាក្សា​អំពីសកម្មភាព​នាពេលខាង​មុខ ​ដើម្បីបង្កើត​កម្លាំងលោត​ផ្លោះនាពេលខាង​មុខ។ ដូច្នេះ រដ្ឋាភិបាល​មានគោលបំណងថា៖ ទទួលបាន​មតិ​ស្មោះត្រង់ពី​សហគ្រាស។​ ស្មារតីរបស់​សន្និសីទ​លើកនេះ​គឺស្មោះ​ត្រង់​ និង​ស្ថាបនា៕”

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ