10/08/2016 10:46 GMT+7 Email Print Like 0

រដ្ឋាភិបាលបញ្ជាណែនាំម្ចាស់ការថែមទៀតក្នុងការព្យាករណ៍និងទប់ទល់ជាមួយគ្រោះធម្មជាតិ


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Trinh Dinh Dung អញ្ជើញចូលរួមក្នុងសន្និសីទដកពិសោធន៍ក្នុងការទប់ទល់និង ជំនះពុះពារនូវផលវិបាកដោយខ្យល់ព្យុះ Minirae និងNida

នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកការងារទប់ទល់ជាមួយគ្រោះធម្មជាតិនិងគណៈកម្មាធិការស្វែងរកសង្គ្រោះជាតិបានរៀបចំសន្និសីទដកពិសោធន៍ក្នុងការ​ទប់ទល់និងជំនះពុះពារនូវផលវិបាកដោយខ្យល់ព្យុះ Minirae និងNida ដែលទើបនឹងកើតមានឡើងនាពេលថ្មីៗនេះ។ ខ្យល់ព្យុះទាំងពីរនេះបណ្តាលឲ្យមនុស្សចំនួន ២០ នាក់ត្រូវស្លាប់និងបាត់ខ្លួន ហើយការខូចខាតអំពីសេដ្ឋកិច្ចគឺចំនួន៧ពាន់ពាន់ លានដុង។

អញ្ជើញផ្តល់អនុសាសន៍នៅសន្និសីទ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា ក្រសួងស្ថាប័ននានាត្រូវប្រមូលផ្តុំជំនះពុះពារនូវផលវិបាកដោយព្យុះបណ្តាលមក ស្វែងរកជនបាត់ខ្លួន បន្តទៅសាកសួរសុខទុកក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងស្តារការធ្វើផលិតកម្មនិងធានាផ្លូវគមនាគមន៍​។​ ​លោក​Trinh Dinh Dung បានសំណូមពរក្រសួងធនធាននិង បរិស្ថាន បង្កលក្ខណៈងាយស្រួលសំដៅលើកកំពស់សមត្ថភាពរបស់មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិ ក្នុងនោះផ្តោតសំខាន់លើការបំពាក់គ្រឿងឧបករណ៍ លើកកំពស់គុណភាពជួរកម្មាភិបាល គុណភាពព្យាករណ៍អាកាសធាតុ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ