31/10/2016 10:49 GMT+7 Email Print Like 0

រដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលសម្រាប់អភិវឌ្ឍន៍អង្គភាពអាជីវកម្មធុនតូចនិងមធ្យម


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបធ្វើការ

នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ​២០១៦ នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បាន​អញ្ជើញ​ជួប​ធ្វើការជាមួយ​សម្ព័ន្ធ​សមាគម​អង្គភាព​អាជីវកម្ម ធុន​តូចនិង​មធ្យម​វៀត​ណាម​ ​(VINASME) ។ នាយក​​រដ្ឋមន្ត្រី​ លោក Nguyen​ Xuan Phuc មានបំណងថា សម្ព័ន្ធ​សមាគម​អង្គភាព​អាជីវកម្ម​ធុនតូច​និង​មធ្យម​​បន្ត​ពង្រីក​ នូវមុខងារ​ធ្វើសកម្មភាព​ជាក់ស្តែង ព្រមទាំងស្នើឲ្យសម្ព័ន្ធសមាគមមាន​គោល​នយោបាយ លើក​ ទឹកចិត្ត​អង្គភាពអាជីវកម្ម​ធុនតូច និងមធ្យមអភិវឌ្ឍន៍ផលិត​កម្ម​។ នាយករដ្ឋមន្ត្រី​ជឿ ជាក់​ថា សម្ព័ន្ធ​សមាគម​​នឹងមាន​ការអភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លា រួមចំណែកសក្តិសមចូលក្នុង កិច្ចការអភិវឌ្ឍន៍​ប្រទេសជាតិ​៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ