27/11/2016 08:55 GMT+7 Email Print Like 0

រដ្ឋាភិបាលជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ពិសេសទៅលើការងាររៀបចំផែនការមេ


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung ថ្លែងមតិក្នុងពិធី
(រូបថតៈ VGP/Xuân Tuyến)

អញ្ជើញ​ចូលរួម​និងថ្លែង​មតិក្នុង​ពិធីរំលឹកខួប​លើក​ទី៦០ នៃទិវាបង្កើត​វិទ្យាស្ថានរៀប​ចំ​នគរ និង​ជនបទ​ជាតិ នៅទី​ក្រុង​ហាណូយ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ នោះឧបនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Trinh Dinh Dung បានអះអាងថា​រដ្ឋាភិបាល និង​ក្រសួងស្ថាប័ននានាជានិច្ចកាលផ្តោត​ការ យកចិត្ត​ទុក​ដាក់​ពិសេស​​សម្រាប់​ការងារ រៀប​ចំផែន​ការមេនិង​ចាត់ទុក​ថា ការងារនេះ​ដើរតួនាទី​សំខាន់​ក្នុង​ការ​កំណត់​​ទិស​ដៅ​និង​ ណែនាំ​​ដំណើរការ​អភិវឌ្ឍន៍។ លោក Trinh Dinh Dung បានចាត់​ទុក​ថា​លទ្ធផល​ដែល វិទ្យាសា្ថន​​ទទួល​​បាន​គឺមាន​សារៈ​សំខាន់​​ពិសេស រួម​ចំណែក​ក្នុងការ​អភិវឌ្ឍន៍ប្រព័ន្ធ នគរវៀតណាម​ឲ្យកាន់តែ​ទូលាយស្អាត​​ស្អំ​ប្រកប
ដោយ​​និរន្តរភាព​​ថែមទៀត។

​ស្តីពីភារកិច្ចនាពេលខាងមុខ លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា វិទ្យាស្ថាន​ត្រូវបន្ត​លើកកំពស់​សមត្ថភាព​លើគ្រប់​ជ្រុងជ្រោយ​ ក្នុងនោះផ្តោតលើការផ្លាស់​ប្តូរ យន្ត​ការធ្វើសកម្ម​ភាព លើក​កំពស់​គុណភាព​ប្រភព​ធន​ធាន​មនុស្ស និងបំពាក់​ឧបករណ៍​ទំនើប​។ ទន្ទឹម​ជាមួយ​គ្នា​នោះ​ត្រូវមាន​ការ​តភ្ជាប់​ការរៀប​ចំ​ផែន​ការ​មេ​ជាមួយ​ការរៀប​ចំ ខឿនសេដ្ឋកិច្ចឡើងវិញសំដៅ​ធានាថា នគរអភិវឌ្ឍន៍ប្រកប​ដោយនិរន្ត​រភាព៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ