09/11/2016 10:11 GMT+7 Email Print Like 0

រដ្ឋាភិបាលជម្រុញធ្វើកំណែទម្រង់បែបបទរដ្ឋបាលលើកកំពស់ការប្រកួប្រជែងដើម្បីសហគ្រាសអភិវឌ្ឍន៍និរន្តរភាព


ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិនៅក្នុងវេទិកា

វេទិកាសហគ្រាសអភិវឌ្ឍន៍និរន្តរភាពវៀតណាម ២០១៦ ក្រោមប្រធានបទ “ច្នៃប្រឌិតដើម្បីអនុវត្តរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាព”បានបើក​នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ ថ្លែងមតិនៅវេទិកានេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានឲ្យដឹងថា នាពេលខាងមុខ រដ្ឋាភិបាលនឹងជម្រុញការធ្វើកំណែទម្រង់​វបែបបទរដ្ឋបាល បង្កើតយន្តការលើកទឹកចិត្តឲ្យសហគ្រាសលើកកំពស់ការប្រកួតប្រជែងនិងអភិវឌ្ឍន៍ប្រកប​ដោយ​និរន្តរភាព។​លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

“រដ្ឋាភិបាលស្នើរឲ្យក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ត្រូវជួលសេវាកម្មបច្ចេកវិទ្យាព័ត៌មាន ដើម្បីផ្គត់ផ្គងសេវាកម្មរដ្ឋបាល​សាធារណៈ។ ដោយហេតុនេះ​រដ្ឋាភិបាលក៏បានអំពាវនាវឲ្យជម្រុញការរៀបចំរចនាសម្ព័ន្ធសហគ្រាសឡើងវិញ​​និងអនុវត្តការធ្វើភាគហ៊ុនភាវូបនីយកម្មជាក់ស្តែង។នាបច្ចុប្បន្ន ទីផ្សារសេវាកម្មបានបើកទ្វារសម្រាប់សហគ្រាស​ ​ហើយរដ្ឋាភិបាលមានបំណងថា សហគ្រាសនឹងផ្តោតសំខាន់លើវិស័យអប់រំនិងសុខាភិបាលជាដើម។​ ប្រសិន​បើយើងមានទស្សនវិស័យយូរអង្វែង នេះនឹងជាវិស័យវិនិយោគប្រកបដោយនិរន្តរភាព”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ