26/06/2015 10:05 GMT+7 Email Print Like 0

រដ្ឋសភាអាមេរិកប្រគល់សិទ្ធិជំរុញពាណិជ្ជកម្មសំរាប់ប្រធានាធិបតី


រដ្ឋសភាអាមេរិកប្រគល់សិទ្ធិជំរុញពាណិជ្ជកម្មសំរាប់ប្រធានាធិបតី (Image: VNA)

នាថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៥ ព្រឹទ្ធសភាអាមេរិក​បានអនុម័ត​លើគំរោង​ច្បាប់ ស្តីពីសិទ្ធិ​ជំរុញពាណិជ្ជកម្ម  (TPA) ឬហៅថា​សិទ្ធិចរចា​លឿន។ តាម​លទ្ធផល​នៃការបោះ​ឆ្នោត ដោយមាន​សម្លេងគាំទ្រ​ចំនួន​៦០ និងសម្លេងប្រឆាំង ចំនួន​៣៨ ព្រឹទ្ធិសភាអាមេរិក​បានអនុម័ត​លើគំរោងច្បាប់​ពោលខាង​លើសំដៅ បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ ជាមួយទ្វីបអាស៊ីនេះ។ នាថ្ងៃទី​២៤ ខែមិថុនា បណ្ដា​ព្រឹទ្ធសមាជិ​កសភា​គណៈប​ក្ស​សាធារណៈ​ទទួល​បាន​កា​រគាំទ្ររបស់​ព្រឹទ្ធស​មាជិក​សភាគណៈបក្សប្រជាធិបតេយ្យ​ចំនួន​១៥​រូប។ នាថ្ងៃ​ដ៏ដែល ព្រឹទ្ធសភា អាមេរិក​ក៏បាន​អនុម័តលើការកែសម្រួល​ពាណិជ្ជកម្ម (TAA) សំដៅពន្យាពេល កម្មវិធី​ផ្តល់ជំនួយ​និងបណ្តុះ​បណ្ដាល​អ្នកបាត់​អាជីព​ ដោយ TPP ដែលត្រូវបានភ្ជាប់​ជាមួយកញ្ចប់​ច្បាប់​ ស្តីពី TPA។ TAA ត្រូវ​ទទួល​បាន​ការអនុម័ត​របស់​សភា ជាន់ទាប​ក្នុងការបោះឆ្នោត​ដែលគ្រោងប្រព្រឹត្ត​ទៅ នាថ្ងៃទី២៥ ខែ​មិថុនា។ ដំណើរ​ការ​នេះអាច​មិន​ជួប​ការ​លំបាក​ណាមួយ ដោយសារសមាជិក​សភាជួរ​មុខ​របស់គណៈបក្សប្រជាធិបត​តេយ្យ លោក Sander Levin បាន​ប្រកាស​ថា៖ គណៈបក្សនេះ​នឹងគាំទ្រគំរោង​ច្បាប់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ