17/11/2016 09:47 GMT+7 Email Print Like 0

រដ្ឋសភាសួរដេញដោលរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល លោក Phung Xuan Nha


រដ្ឋសភាសួរដេញដោលរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល លោក Phung Xuan Nha

ដំណោះស្រាយ​គ្រប់គ្រង​គុណភាព​អប់រំថ្នាក់​ឧត្តមសិ​ក្សា តភ្ជាប់​ជាមួយការ​រៀបចំផែ​នការ​ ព្យាករណ៍ និង​ការ​ប្រើ​ប្រាស់​ប្រភព​ធន​ធាន​មនុស្ស ផ្លាស់​ប្តូរថ្មី​របៀបប្រ​ឡង ការ​បណ្ដុះ​បណ្ដាល​កូន​ចៅ​ជន​រួម​ជាតិ​ជា​ជន​ជាតិ​ភាគ​តិច​ ជា​បណ្ដា​ខ្លឹម​សារដែល​បាន​សមាជិក​សភា​ជាច្រើន ដាក់ចេញ​ចំពោះរដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​បណ្ដុះបណ្ដាល​លោក​ Phung Xuan Nha ក្នុង​ពេលសួរដេញ​ដោល នាព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៦​។

​ឆ្លើយសំនួររបស់សមាជិកសភា អំពីស្ថានភាពនិស្សិតគ្មានការងារធ្វើ បន្ទាប់ពី​ពេលបញ្ចប់​ការសិក្សា ក៏ដូច​ជា​កា​រ​​បណ្ដុះ​បណ្ដាល​ប្រភពធន​ធាន​មនុស្ស រដ្ឋមន្ត្រីក្រសួង​​អប់​រំនិង​បណ្ដុះបណ្ដាល​ លោក Phung Xuan Nha បាន​អោយដឹង​ថា៖​ ​“​ដំបូង យើងត្រូវរៀប​ចំប្រព័ន្ធ​សាលា​រៀន​ឡើងវិញ ដើម្បីធានាតុល្យភាពរវាង​ការផ្គត់​ផ្គង-តម្រូវ​ការ។ ទីពីរ​គឺត្រូវ​ធានា​អំពី​គុណភាព​របស់សាលា​ ដូចជា៖គ្រូបង្រៀន​ហេដ្ឋា​រចនា​សម្ព័ន្ធ ហិរ​ញ្ញវត្ថុ។ ទីបី​គឺត្រូវ​ផ្សាភ្ជាប់​​ជាមួយ​ព្យាករណ៍​។ នាពេលខាងមុខ​នេះ យើង​ខ្ញុំនឹងរួមសហការជាមួយ​ក្រសួង​ការងារ យុទ្ធជនពិការ​និង​សង្គម​កិច្ច រៀប​ចំផែន​ការអោយ​សមស្រប​៕”

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ