12/11/2015 09:21 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគំរោងថវិការរដ្ឋឆ្នាំ ២០១៦


រដ្ឋសភាវៀតណាមអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគំរោងថវិការរដ្ឋឆ្នាំ ២០១៦
(Image: tintuc24.com.vn)

នៅសម័យប្រជុំព្រឹកថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៥​ រដ្ឋសភាវៀតណាមបាន​អនុម័ត​លើ​សេចក្តី​សម្រេច​ចិត្ត​ស្តីពី​គំរោង​ថវិការ​រដ្ឋឆ្នាំ​២០១៦។ តាមនោះ​ចំណាយហួសកំរិតថវិការ​រដ្ឋឆ្នាំ​២០១៦ នឹងស្រូបយក ៤,៩៥%  ផលិតផល​ក្នុង ស្រុក​សរុប (GDP)។ សេចក្តីសម្រេចចិត្តក៏បានប្រគល់ឲ្យ​រដ្ឋាភិបាល​អនុវត្ត​គោល នយោ​បាយ​សារពើ​ព័ន្ធ​យ៉ាង​ម៉ត់​ចត់​ថែម​ទៀត​នាឆ្នាំ២០១៦ បន្តស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច រាំងស្កាត់អតិផរណា ជំរុញ​កំណើន​សេដ្ឋកិច្ចខ្ពស់​ថែម​ទៀត​បើ​ប្រៀប​នឹង ឆ្នាំ​២០១៥។ រួមជាមួយគ្នានោះ រដ្ឋាភិបាលគប្បីបង្កើន​វិន័យហិរញ្ញវត្ថុ​ថវិការរដ្ឋ អនុវត្ត​គំរោងការណ៍​ថវិកា​រដ្ឋ​ទាន់​ត្រឹមត្រូវតាមការ​កំណត់។  ក៏តាមសេចក្តី សម្រេចចិត្តនេះ ចាប់ពីថ្ងៃទី​១ខែឧសភា ឆ្នាំ​២០១៦​ប្រាក់​បៀវ​ត្សន៍​របស់ កម្មាភិបាលនិងកំលាំងប្រដាប់អាវុធ នឹងកើនឡើង ១,២លាន​ដុង​/ខែ។

នាព្រឹក​ថ្ងៃដដែលេសមាជិកសមាជិការសភាបានផ្ទៀងស្តាប់​ការផ្តល់មតិអំពីសេចក្តីព្រាង ច្បាប់​នាវាចរណ៍​វៀត​ណាម​ (វិសោធនកម្ម)។ លោក Tran Du Lich  សមាជិក សភាទីក្រុងហូជីមិញ បាន​លើកមតិថា៖ «ខ្ញុំស្នើរឲ្យ៖ យើង​គប្បីចាត់​ទុកនាវាចរណ៍​ គឺជាវិស័យសេដ្ឋកិច្ចសមុទ្រដ៏មាន​សារៈ​សំខាន់​និង​ជាអនាគត​របស់​ខឿន​សេដ្ឋកិច្ច​វៀត​ណាម​ ដែលពោពេញទៅដោយ​សក្តានុភាព ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ខ្ញុំសង្កត់​ធ្ងន់​ថា៖ គោលនយោបាយ​របស់​យើង​ត្រូវបំភ្លឺច្បាស់ នូវទិសដៅអភិវឌ្ឍន៍ស្នូលក្នុងសេដ្ឋកិច្ចសមុទ្រ​ព្រមទាំង​លើក​ទឹក​ចិត្ត​វិនិយោគ ដើម្បី​អភិវឌ្ឍន៍​​រួមជាមួយ​ការគាំពារ​ឲ្យសម​ស្រប នឹងរដ្ឋធម្មនុញ្ញឆ្នាំ​២០១៣៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ