29/10/2015 10:22 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមស្ដាប់របាយការណ៍ស្ដីពីការងារបង្ការប្រឆាំងបទល្មើសនិងអំពើពុករលួយឆ្នាំ២០១៥


អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាមលោក Huynh Phong Tranh បង្ហាញរបាយការណ៍ស្ដីពីការងារបង្ការប្រឆាំងអំពើពុករលួយឆ្នាំ២០១៥ (រូបថត៖TTXVN)

របាយការណ៍ជាច្រើនលើវិស័យយុត្តិធម៌ ក្នុងនោះមានរបាយការណ៍​ស្ដីពី​ការងារបង្ការ​ប្រឆាំងបទ​ល្មើស​និង​របាយ​ការណ៍ ស្ដីពីការងារបង្ការប្រឆាំងអំពើ​ពុករលួយ ត្រូវ​បានប្រកាស​នៅសម័យ​ប្រជុំពេញ​អង្គរ នាព្រឹកថ្ងៃ​ទី​២៨ខែតុលាឆ្នាំ២០១៥​ របស់រដ្ឋ​សភាវៀតណាម។

របាយការណ៍​ស្ដីពិការងារបង្ការប្រឆាំងទង្វើររំលោភច្បាប់ និងបទល្មើសបង្ហាញដោយ​រដ្ឋ​មន្រ្តី​ក្រសួង​នគរបាល​វៀត​ណាម​ លោក Tran Dai Quang បានលើកច្បាស់ថា ក្នុងឆ្នាំ២០១៥ សន្តិសុខការពារជាតិ​ ត្រូវបានបង្កើន សណ្ដាប់​​ធ្នាប់សុវត្ថិ ភាពសង្គមត្រូវ​បាន​រក្សារឹង​មាំ សកម្មភាព​នៃបទ​ល្មើស​គ្រប់​ប្រភេទ​ត្រូ​វបាន​ទប់ ស្កាត់​គួរឲ្យកត់​សម្គាល់​ដោយហួស​គោល​ដៅ ដែលរដ្ឋសភាដាក់ចេញ។ ស្ដីពីការ ងារបង្ការប្រឆាំង​អំពើ​ពុករលួយ​ឆ្នាំ២០១៥ របាយការណ៍របស់អធិការកិច្ចរដ្ឋាភិ បាលបានឲ្យដឹងថា​គណៈកម្មាធិការ​មជ្ឈឹម​ទទួល​បន្ទុកបង្ការ​ប្រឆាំងអំពើពុក រលួយបានត្រួតពិនិត្យ​ឃ្លាំមើល ជំរុញសកម្មភាពស៊ើបអង្កេត ដាក់​ពាក្យ​បណ្ដឹង​ កាត់​ទោសនិងការងារ​បង្ការប្រឆាំងអំពើ​ពុករលួយ​ នៅក្រសួងស្ថាប័នចំនួន៤ តំបន់ចំនួន១០៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ