27/05/2017 10:51 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមពិភាក្សាលើសេចក្តីព្រាងច្បាប់ផែនការមេ


 បន្តកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាម នីតិកាលទី១៤ (រូបថតៈ TTXVN)

បន្តកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀត​ណាម​នីតិកាលទី១៤ នាព្រឹកថ្ងៃ​ទី២៦ ខែឧសភា​ឆ្នាំ​២០១៧​អង្គប្រជុំ​បាន​ធ្វើការ​ពិភាក្សា លើ​ខ្លឹមសារដែលកំពុងខ្វែងគំនិត​​មួយ​ចំនួន នៃ​ពសេចក្តីព្រាងច្បាប់ផែនការ។
 
យោងតាមសមាជិកសភា To Van Tam មណ្ឌល Kon Tum ថា គប្បី​បំពេញ​បន្ថែម​​គោល​ដៅ​សកម្មភាព​រៀបចំ​ផែន​ការ​ នោះគឺសកម្ម ភាពរៀបចំផែន​ការ​គឺដើម្បី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ លោក To Van Tam ​បានឲ្យដឹងថា៖

“សកម្មភាពរៀបចំផែន​ការ​ត្រូវមាន​ប្រភព​កម្លាំង​ពលំនានា​ដើម្បី​បាន​រដ្ឋធានា​។ ប៉ុន្តែ ក៏អាចប្រមូលផ្តុំរាល់ប្រ​ភព​កម្លាំងពីសង្គម។ តាមនោះ គប្បី​បំពេញ​បន្ថែម​ចូល ក្នុងគោលការណ៍នេះ ពោលគឺប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​​រាល់ប្រភព​កម្លាំង របស់រដ្ឋ​និងរបស់​សង្គម​ក្នុង​សកម្មភាព​រៀបចំ​ផែនការ​”។
 
នៅក្នុងជំនួប​ពិភាក្សានេះ តំណាងជាច្រើនក៏បានលើកឡើង នូវស្ថានភាពជាក់ ស្តែង​នៃគំរោងក្នុងផែនការ ជាពិសេសគឺ​ផែនការបែងចែកមុខងារ ជាដើមគឺ​បាន​ដំណើរ ការយ៉ាង​យឺតយ៉ាវឬ​មិនបានដំណើរការ ដែល​ជះឥទ្ធិពល​​ទៅលើ​ជីវភាព​រស់​នៅរបស់ ប្រជាជនស្ថិតក្នុងតំបន់ដំណើរការគំរោង។ សមាជិកសភា Le Cong Dinh ​មណ្ឌល Long An បានលើកមតិថា៖  

 ​“ខ្ញុំស្នើឲ្យច្បាប់រៀបចំផែនការគប្បីកំណត់ច្បាស់នូវ ការទទួល​ខុសត្រូវ​ក្នុង​ការ សងការ​ខូចខាត​សម្រាប់អង្គការ បុគ្គល​​ពាក់ព័ន្ធ​នឹងផែនការ។ តាមគោល​ការណ៍ និង តាមការកំណត់ក្នុង​សេចក្តីព្រាងច្បាប់ បន្ទាប់ពីផែន​ការត្រូវ​​បាន​ប្រកាស​ត្រូវបាន​អនុវត្ត​ជាក់ស្តែង។ ប៉ុន្តែ តាមការពិត​ដោយ​មូលហេតុខុសគ្នា បានជា​ត្រូវរៀប​ចំផែន​ការ​យឺត​​មិន​បាន​អនុវត្តផងដែរ”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ