20/06/2017 10:30 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមពិភាក្សាគម្រោងច្បាប់ស្ដីពីកិច្ចការពារ​និង​អភិវឌ្ឍន៍​ព្រៃឈើ ​( ធ្វើវិសោធនកម្ម)​


រដ្ឋសភាវៀតណាមពិភាក្សាគម្រោងច្បាប់ស្ដីពីកិច្ចការពារនិងអភិវឌ្ឍន៍ព្រៃឈើ 
( ធ្វើវិសោធនកម្ម) 

នាព្រឹក​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាម បានពិភាក្សា​លើគ​​ម្រោង​ច្បាប់​ស្ដីពី​កិច្ច​ការ​ពារ​ និ​ងអភិវឌ្ឍន៍​ព្រៃឈើ (ធ្វើវិសោធនកម្ម)។ ​ពិភាក្សាស្ដី​ពីការបែងចែក​ប្រភេទ​ព្រៃនោះ​ មតិ​មួយ​ចំនួន​ បានឯ​កភាពគ្នា​ចំពោះការកំណត់ប្រភេទ​ព្រៃចំនួន ៣ ដូចគម្រោងច្បាប់​ព្រៃឈើ​គឺ៖​ ព្រៃ​អភិរក្ស ព្រៃកា​រ​ពារ និង​ព្រៃផលិតកម្ម។ លោក Nguyen Van Man សមាជិក​សភា មណ្ឌលខេ​ត្ត Quang Binh បាន ឲ្យដឹងថា៖

“ការបែងចែកប្រភេទ​ព្រៃដូច្នេះគឺសមស្រប នឹងប្រទេសជាច្រើននៅលើពិភពលោក។ គេភាគ​ច្រើន​ក៏បែង​ចែក​ព្រៃ​ជា ២ ប្រភេ​ទគឺព្រៃសដ្ឋកិច្ច និងព្រៃ​ការពារ ​ដើម្បី​នាពេលអនាគត​យើង​ នឹងមានភាពងាយស្រួល ក្នុង​ដំណើរ​ការ​ធ្វើ​សមាហរណកម្ម និងសហប្រតិបត្តិ​ការអន្តរជាតិ។ ជាពិសេសក្នុង​​ការអនុវត្តគ្រប់​​គ្រង​ព្រៃ​ប្រកបដោយ​និរន្តរភាព”។
 
រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuong បានឲ្យដឹងថា៖ គោល​បំណង​នៃការ​បែងចែក​ប្រភេទព្រៃគឺ​បង្កើត​ឡើង​ក្រប​ខ័ណ្ឌច្បាប់​សម្រាប់​ការធ្វើផែន​កាគោល​នយោបាយ​គ្រប់គ្រង​ព្រៃប្រកប​ដោយប្រសិទ្ធ​ភាព រួមទាំងធានាឲ្យបានការឯកភាព​ក្នុងបទបញ្ញត្តិ​ នៃប្រព័ន្ធច្បាប់ទៀតផង។
 
នាល្ងាច​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០១៧ រដ្ឋភាបានអនុម័​ត​លើសេចក្តីសម្រេច​​ចិត្ត ស្តីពី​ការ​អនុម័តលើការ​ទូទាត់​ថវិការ​ដ្ឋ​ឆ្នាំ ២០១៥ រួមទាំងបណ្ដាច្បាប់ដូចជា​៖ ច្បាប់ផ្ទេរ​ប្រ​គស់បច្ចេកវិទ្យា (ធ្វើវិសោធនកម្ម) ច្បាប់ធារាសា​ស្ដ្រ​និង​ច្បាប់​ទេសចរណ៍ (ធ្វើវិសោធនកម្ម)ជាដើម៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាអត្ថបទបានផ្សាយ