23/10/2014 09:19 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមផ្ទៀងស្ដាប់របាយការណ៍ និងពិភាក្សាអំពីគម្រោងច្បាប់


ទិដ្ឋភាពនៃសម័យប្រជុំ១របស់រដ្ឋសភាវៀតណាម

ពង្រាងច្បាប់ចាត់តាំងរដ្ឋសភា (វិសោធនកម្ម) ជាខ្លឹមសារស្នូល ដែល​បានយកមកពិភាក្សា​ក្នុង​សម័យ​ប្រជុំ​របស់រដ្ឋសភាវៀតណាម នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤។ សមាជិក​ សមាជិ​កា​​រ​​​សភាជាច្រើនបានស្នើរថា ចាំបាច់ត្រូវបំពេញវិធានការ ដើម្បី​ផ្លាស់ប្ដូរថ្មីសកម្មភាព​របស់​រដ្ឋ​សភា​ ដោយឈរលើស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅឆ្លើយ​តបបានតម្រូវការអភិវឌ្ឍន៍​និង​រួមចំណែក​ជំនះ​ពុះពារលើរាល់កំហិត ក្នុងការងារ​ចាត់តាំងនិងធ្វើសកម្មភាពរបស់រដ្ឋសភា​នាពេលកន្លង​ទៅ​។ លោក Tran Ngoc Vinh សមាជិកសភាទីក្រុង  Hai Phong  បានចាត់ទុកថា ត្រូវបំពេញ​មាត្រា​ ដោយឡែក​១ ស្ដីពីការចាត់តាំងក្បាលម៉ាស៊ីននៃរដ្ឋសភា។

“ខ្ញុំស្នើរឲ្យគណៈតាក់តែងច្បាប់ ស្រាវជ្រាវ កំណត់យ៉ាងច្បាស់លាស់នូវការទទួលខុសត្រូវ សិទ្ធិ ដើម្បីធានាលក្ខណៈឯករាជ្យ សំរាប់សមាជិកសមាជិការសភា ព្រមទាំងបង្ហាញពីស្មារតី បទ ដ្ឋាន សំខាន់បំផុតរបស់សមាជិកសមាជិការសភា គឺឆ្លុះបណ្ចាំងបានសម្លេងបំណង របស់ អ្នក បោះឆ្នោតនៅរដ្ឋសភា”។

នាថ្ងៃដដែល រដ្ឋសភា ក៏បានផ្ទៀងស្ដាប់របាយការណ៍ពិនិត្យឡើងវិញនូវគម្រោងច្បាប់ធនធាន បរិស្ថានសមុទ្រ កោះ និងគម្រោងច្បាប់ស្ដីពីរណសិរ្សមាតុភូមិវៀតណាម(វិសោធនកម្ម)ផង ដែរ៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ