16/08/2016 08:14 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី


រដ្ឋសភាវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong​ Chu Luu បាន​អញ្ជើញ ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​អនុប្រធានរដ្ឋសភាឡាវ លោក​ Xomphan Phengkhammy ក្នុង ឱកាស​ដែល​គណៈ​ប្រតិភូ​រដ្ឋសភាឡា​វកំពុង​មាន​ដំណើរ​ទស្សន​កិច្ចការ​ងារ​នៅវៀតណាម។ នៅក្នុងជំនួប​នេះ លោក Uong Chu Luu បាន​អះអាង​ថា បក្ស រដ្ឋ​និង​ប្រជាជន​វៀត​ណាម ជា​និច្ចកាលជឿជាក់ទៅ​លើទំនាក់​ទំនង​ពិសេស​វៀត​ណាម​-ឡាវ។ លោក Uong Chu Luu ឲ្យ ដឹងថែម​ទៀត​ថា រដ្ឋសភា និង​ស្ថាប័ននានា​ចំក្រោម​ឪវាទ​រដ្ឋស​ភា​គ្រប់​ជាន់​ថ្នាក់ ត្រៀម​ខ្លួន​ជាស្រេច និង​សកម្មផ្លាស់​ប្តូរមតិ ចែក​រំលែកបទពិសោធន៍ជាមួយគណៈប្រ​តិភូឡាវ​លើវិស័យ​មួយ​ចំនួន​។

​នៅទីនេះ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខនឹងបង្កើនការ​ផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់ជាន់​ថ្នាក់ ផ្តល់អាទិភាព​ខ្ពស់ទៅលើការរៀបចំ​ឲ្យ​ដំណើរ​ទស្សនកិច្ច របស់ប្រធាន រដ្ឋសភា​វៀត​ណាម​បំពេញ​ទស្សន​កិច្ច​នៅ​​ប្រ​ទេស​ឡាវនាពេល​ខាង​មុខ​។ អនុប្រធាន​រដ្ឋសភា ទាំងពីររូប បានស្នើរឲ្យគណៈ​កម្មាធិការ​កិច្ច​ការ​បរទេស​រដ្ឋសភា​នៃប្រទេស ទាំងពីរធ្វើសេនាធិការជួយថ្នាក់​ដឹកនាំ​រដ្ឋសភា​និង​ស្ថាប័ន​រដ្ឋសភា​នៃប្រទេស​ទាំង​ពីរ រៀប​ចំ កម្មវិធីឃ្លាំមើល​ការ​អនុវត្តរាល់​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជា​ពិសេស​គឺគ​ម្រោង​​ការសហប្រតិបត្តិ​ការ អំពីសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ​ដែលកំ​ពុង​បាន អនុវ​ត្ត​នៅឡាវ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ