11/06/2015 11:20 GMT+7 Email Print Like 0

រដ្ឋសភាលីប៊ីបដិសេធការផ្តើមគំនិតរបស់ អ.ស.ប. ស្តីពីការបង្កើតរដ្ឋាភិបាលឯកភាព


រដ្ឋសភាលីប៊ីបដិសេធការផ្តើមគំនិតរបស់ អ.ស.ប. ស្តីពីការបង្កើតរដ្ឋាភិបាលឯកភាព (Image: VNA)
នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ រដ្ឋសភារបស់លីប៊ីដែលសហគមន៍អន្តរជាតិ ទទួលស្គាល់បានបដិសេធសេចក្តីព្រាងសំណូមពរអំពីការបង្កើតរដ្ឋាភិបាល ឯកភាពនិងចាកចេញពីបណ្ដាការចរចារ។ តាមសមាជិកសភាមួយរូបនៃប្រទេស​នេះ រដ្ឋសភាលីប៊ីក៏បានហាមឃាត់បណ្ដាសមាជិសភាអាល្លឺម៉ង់ចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹក​នាំ​របស់អឺរ៉ុបនិងអាហ្វ្រិកខាងជើង ដើម្បីពិភាក្សាអំពីសំណើររបស់បេសកជនពិសេសរបស់អគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកបញ្ហានៅលីប៊ី លោក Bernardino Leon សំដៅបញ្ចប់ជំលោះនយោបាយនៅប្រទេសអាហ្វ្រិក ខាងជើងនោះ។ មុននោះ នាថ្ងៃទី ៨ ខែមិថុនា ក្នុងការចរចារនៅម៉ារ៉ុក លោក Leo បាននាំចេញការផ្តើមគំនិតលើកទី ៤ ដោយអំពាវនាវឲ្យបង្កើតរដ្ឋាភិបាលអន្តរ កាលសាមគ្គីភាពក្នុងរយៈពេល ១ ឆ្នាំ ក្នុងនោះមាន​ក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកនាំដោយនាយករដ្ឋមន្ត្រីរួមជាមួយឧបនាយករដ្ឋមន្ត្រីចំនួន ២ រូប។ សភាជាន់ទាបនឹង​ជាស្ថាប័ននិតិបញ្ញត្តិតែមួយគត់និងស្ថាប័នពិគ្រោះយោបល់ក្រុមប្រឹក្សារជាតិរួមមាន សមាជិកចំនួន ១២០ នាក់ ​ក្នុងនោះ មានសមាជិកនៃមហាសន្និបាតប្រជាជនទូទាំងប្រទេស(GNC) ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ