08/11/2016 10:29 GMT+7 Email Print Like 0

រដ្ឋសភាពិភាគ្សាលើគម្រោងច្បាប់គ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេស

ក្នុងការពិភាគ្សាលើគម្រោងច្បាប់គ្រប់គ្រងពាណិជ្ជកម្មប្រទេសនាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងកិច្ចប្រជុំ​លើកទី២រដ្ឋាភាវៀតណាមនីតិកាលទី ១៤ នោះ អង្គប្រជុំបានចាត់ទុកថា ការផ្សព្វផ្សាយគម្រោងច្បាប់ពាណិជ្ជកម្ម​ក្រៅបរទេសនឹងរួមចំណែកជម្រុញដំណើការធ្វើសមាហរណកម្មឲ្យបានស៊ីជម្រៅថែមទៀតចូលក្នុងខឿនសេដ្ឋកិច្ចពិភព លោក។​លោកស្រី Mai Thi Anh Tuyet សមាជិកាមណ្ឌល An Giang ផ្តល់មតិថា៖

“ចំពោះបញ្ហាកូតាវិញ ត្រូវពិនិត្យឡើងវិញលើការកំណត់ចំពោះក្រុមមុខទំនិញដែលបានប្រទេសមួយចំនួនអនុវត្ត ដូចជាប្រភេទទំនិញត្រូវដាក់កំហិតនាំចូល ដើម្បីការពារផលិតកម្មក្នុងស្រុក។​តាមនោះ គម្រោងច្បាប់ត្រូវពិនិត្យនិង​កំណត់ឲ្យបានម៉ត់ចត់សំដៅឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង”

នាពេលរសៀល រដ្ឋសភាបានពិភាគ្សាលើគម្រោងច្បាប់គ្រប់គ្រង ប្រើប្រាស់អាវុធ គ្រឿងផ្ទុះ ព្រមទាំងអនុម័ត​លើ​សេចក្តីសម្រេចចិត្តស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៧៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ