23/10/2015 09:20 GMT+7 Email Print Like 0

រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច


រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច

បន្តរបៀបវារះ សម័យ​ប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី​១៣ បណ្ដាសមាជិក សមាជិកាស​ភាបាន​បន្ត​ពិភាក្សា អំពីលទ្ធផល​អនុវត្តផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ឆ្នាំ​២០១៥ និងផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ឆ្នាំ​២០១៦ លទ្ធផល​អនុវត្តថវិកា​រដ្ឋ ឆ្នាំ​២០១៥ និងគំរោងថវិការដ្ឋ និងផែនការបែង​ចែក​ថវិការដ្ឋ ឆ្នាំ​២០១៦។ មតិ​ជា​ច្រើន​របស់​សមាជិក​សភា បានឯកភាពចំពោះ​របាយ​ការណ៍ អំពីស្ថានភាពអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​រប​ស់​រដ្ឋាភិបាល​។ អង្គ​សន្និ​សីទបាន​ចាត់ទុកថា៖ ការខំប្រឹងប្រែងរបស់បក្ស​ទាំង​មូល ប្រជាជនទាំងមូល​ក្នុង​ការអនុវត្ត​សេចក្ដី​សម្រេច​ចិត្ត​នេះ ដោយស្ថានភាព​សេដ្ឋកិច្ច សង្គម មានលទ្ធផល​សកម្ម​ជាច្រើន។ កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​រក្សា​កំរិត​សម​ស្រប​ និង​មាន​កំណើន​ស្ដាឡើង​វិញ​យ៉ាងខ្ពស់។ GDP ក្នុងឆ្នាំ​២០១៥ អាចទទួលបាន​៦,៥% ជា​កំរិតខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​៥ឆ្នាំ​កន្លងទៅ។ ប៉ុន្តែ អង្គសន្និសីទ​ក៏បាន​ចាត់ទុក​ថា៖ របាយ​ការណ៍ត្រូវ​វិភាគ​យ៉ាង​ច្បាស់ នូវ​ការ​ជំពាក់​ជំ​ពិន​ ក្នុង​ពេលវាយ​តំលៃ អំពីរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ក្នុងវិស័យ​សំខាន់​ចំនួន៣គឺ៖ វិនិយោគសាធារណះ ប្រព័ន្ធ​ធនា​គារ និង​រៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្ម​ឡើងវិញ។

​ក៏ក្នុងព្រឹកថ្ងៃនេះដែរ បណ្ដាសមាជិក សមាជិកាសភា បានផ្តល់មតិទៅលើ​គំរោង​ផែន​ការ​ប្រើប្រាស់​ទុន ​ពីមូល​បត្រ​បំណុល​ រដ្ឋាភិបាលនៅសេសសល់ របស់​បណ្ដាគំរោងការណ៍​ជួសជុលកែលំ​អរផ្លូវជាតិ​១អា និងផ្លូវហូជីមិញ លទ្ធផល​​អនុ​វត្តកម្មវិធីគោលដៅជាតិ ដំណាក់កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ កសាងនិងផ្តល់​មតិ​ទៅ​លើកម្ម​វិធី​គោល​ដៅជា​តិ ដំណាក់កាលពីឆ្នាំ ២០១៦ដល់ឆ្នាំ២០២០៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ