11/11/2014 09:18 GMT+7 Email Print Like 0

រដ្ឋសភាបានឯកភាពគោលដៅកំណើន GDP ៦,២% ក្នុងឆ្នាំ២០១៥


រដ្ឋសភាបានឯកភាពគោលដៅកំណើន GDP ៦,២%ក្នុងឆ្នាំ២០១៥ (VOV)

អនុម័តទៅលើសេចក្តីសំរេចចិត្តស្ដីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥នៅសម័យ​ធ្វើ​ការ​នាថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ ២០១៤ ក្នុងក្របខណ្ឌសម័យប្រជុំ​លើកទី៨រដ្ឋសភាវៀត​ណាម​នីតិកាល​ទី១៣ សមាជិកសមាជិការសភាចំនួន​ជាង​ ៨៩% បានឯកភាពថា​ក្នុងឆ្នាំ ២០១៥វៀតណាមខំប្រឹងប្រែងមានកំណើនខ្ពស់​ជាង​ឆ្នាំ ២០១៤។ ​តាមនោះ GDP កើនឡើង ៦,២%​ល្បឿន​បង្កើនតំលៃប្រើប្រាស់​ប្រមាណ ​៥% អត្រាគ្រួសារក្រីក្រថយចុះ១,៧ដល់២% បង្កើត​ការងារ​ធ្វើសំរាប់​ពលករប្រមាណ ១,៦ លាននាក់។

ស្ដីពីភារកិច្ចកិច្ចការបរទេស អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃ​រដ្ឋសភា​ លោក Nguyen Van Phuc បានលើកច្បាស់​ថា ៖ ​“អនុវត្តប្រកបដោយ​ប្រសិទ្ធភាព​ការព្រម​ព្រៀង​អន្តរ​ជាតិ​ ដែល​វៀត​ណាមជាសមាជិក សកម្មចរចារចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី​ពហុភាគីកសាងសហគមន៍អាស៊ានឆ្នាំ២០១៥ ទន្ទឹមនឹងនោះជំរុញព័ត៌មាន​ឃោសនា​ណែនាំ​ជួយ​ឧបត្ថម្ភសមស្រប ដើម្បីអង្គភាពអាជីវកម្មប្រជាជនម្ចាស់​ការ​ក្នុងដំណើរការ​សមាហរណកម្ម​។ ​បន្តពង្រឹងការពារជាតិរក្សាសន្តិសុខបង្កើន​ការសន្ទនាសហប្រតិបត្តិការជាមួយដៃគូ ពិសេស​គឺ​ប្រទេសធំៗ ប្រទេសជិតខាង​ និង​ក្នុងដំបន់ប្តេជ្ញាតស៊ូ​ការពារឯករាជ្យ​អធិបតេយ្យភាព​ និង​ផលប្រយោជន៍ជាតិ​ដោយវិធានការសមស្របនិងគោរពច្បាប់អន្តរជាតិ។” នារសៀលថ្ងៃដដែល​ពិភាក្សាអំពីគំរោងច្បាប់អង្គភាពអាជីវកម្ម វិសោធនកម្ម​សមាជិកសមាជិកា​ រដ្ឋស​ភា​មួយ​ចំនួន​បាន​ចាត់ទុកថា ចំណុចសំខាន់នៃពង្រាង​ច្បាប់​ត្រូវបានប្តូរទៅការកំណត់​អំពីផ្នែក​របរ​ហាម​អាជីវកម្ម​ និងវិនិយោគក៏ដូចជា​ផ្នែករបរអាជីវកម្មមានលក្ខណៈទៅច្បាប់​វិនិយោគ​ ដើម្បី​ធានា​ចរិតលក្ខណៈ​ឯកភាពនៃប្រព័ន្ធច្បាប់ទាំងមូលអំពីអាជីវកម្ម៕

 តាម VOV5 - វិទ្យុសម្លេង​វៀតណាម 

បណ្តាអត្ថបទបានផ្សាយ