22/10/2014 09:12 GMT+7 Email Print Like 0

រដ្ឋសភាបានពិភាក្សាតាមក្រុមស្ដីពី ស្ថានភាពសេដ្ឋកិច្ចសង្គម៖ សុទិដ្ធិនិយម អំពីការស្ដារឡើងវិញនៃខឿនសេដ្ឋកិច្ច


រដ្ឋសភាបានពិភាគ្សាតាមក្រុមស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គម (vietnamplus.vn)

បន្តសម័យប្រជុំលើកទី៨ នាព្រឹកថ្ងៃទី២១ខែតុលា ឆ្នាំ២០១៤ រដ្ឋសភា​វៀត​ណាមបានពិភាក្សា​តាម​ក្រុមស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំនេះ​ និងភារកិច្ចឆ្នាំ២០១៥​លទ្ធផល​អនុវត្ត​ថវិការ​រដ្ឋ​ឆ្នាំ​២០១៤ គំរោងថវិការរដ្ឋនិងវិធានការបែង​ចែក​ថវិការមជ្ឈឹមឆ្នាំ២០១៥។ ពិភាក្សា​ស្ដីពី​ស្ថានភាព​សេដ្ឋកិច្ចប្រទេសជាតិ ដំណាងជាច្រើនបានវាយតំលៃខ្ពស់វិធានការស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និងទប់​ស្កាត់អតិផរណារបស់រដ្ឋាភិបាល នាពេលកន្លងមក។ លោក Tran Hoang Ngan​  សមាជិកសភាមណ្ឌលទីក្រុងហូជីមិញបានចាត់ទុកថា៖     រដ្ឋាភិបាលត្រូវ​ប្រមូល​ផ្ដុំ​ជំរុញ​​សេដ្ឋកិច្ច​​ក្នុងប្រទេសជាមួយទីផ្សារសក្ដានុភាព មានចំនួនប្រជាជនជាង៩០លាននាក់ ក្នុង​នោះ​ប្រមូល​ផ្ដុំដោះស្រាយការលំបាក សំរាប់អង្គភាពអាជីវកម្ម។ ​ឯកភាពខ្ពស់ជាមួយគោលដៅ​កំណើន GDP ជាង ៦% និងត្រួតពិនិត្យអតិផរណា​ ៥% ក្នុងឆ្នាំ២០១៥ លោក Tran Hoang​ Ngan​ បានចាត់ទុកថា៖ 

“តាមគំរោងរបស់រដ្ឋាភិបាលដែលបានដាក់ចេញគឺគោលដៅ GDP ៦,២%​ ​គឺ​​​យើងខ្ញុំយល់ព្រម។ ប៉ុន្តែគោលដៅនេះនៅតែកែលំអរថែមទៀត អាចកើន​ឡើង​ ៦,៥%ពីព្រោះ​ប្រទេសជាតិ​នៅ​មាន​សក្ដានុភាព​ជាច្រើន។ យើងខ្ញុំមិនទាន់​​យល់ព្រម​ជាមួយ​ចំនួន​ទុនវិនិយោគ​សង្គម​ ដែល​រដ្ឋាភិបាល​កសាងត្រឹមតែស្រូប​យក ​៣០% GDP។ ប្រសិនបើយើងកសាងល្បឿនកំណើន៦,២%​​ ក្នុងមួយឆ្នាំ​  ដែល​​ចំនួន​ទុនវិនិយោគ   សង្គមសរុបត្រឹមតែស្រូបយក ៣០% នៃ  GDP គឺ​​
ពិ​បាក​​​​អនុវត្ត។​ ហេតុនេះហើយត្រូវមានគោលនយោបាយ បង្កើនចំនួនទុនវិនិយោគ​សង្គម​សរុប៕”

តាមVOV5-វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ