18/11/2016 10:51 GMT+7 Email Print Like 0

រដ្ឋសភាបញ្ចប់សម័យសួរដេញដោលនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc​ និង​សមាជិក​រដ្ឋាភិបាល​

នៅក្នុងសម័យសួរ​ដេញ​ដោលនាព្រឹក​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc ទទួល​បាន​សំនួរមួយចំនួនទាក់​ទិន​លើវិ​ស័យជា​ច្រើន ពីម៉ា​ក្រូសេ​ដ្ឋកិច្ច ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ទៅដល់ការធ្វើ​សមាហរណ​កម្ម​អន្តរជាតិ។


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

លើវិស័យ​សេដ្ឋកិច្ច នាយករដ្ឋមន្ត្រីបានឲ្យដឹងថា គោល​ដៅអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ដែល​រដ្ឋសភា​ទើប​នឹង​បាន​អនុម័ត​ជាគោល​ដៅខ្ពស់ ក្នុងបរិបទដែលវៀតណាម​កំពុងជួប​ប្រទះនឹង មាន​ការលំ​បាក​ជា​ច្រើន​។ ទោះបី​ជាមាន​ការ​លំបាក​សាក​ល្បង​​ជាច្រើន​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​នៅតែ​ខំប្រឹង​ប្រែងដាក់​ចេញ​វិធាន​ការ​ដោះ​ស្រាយ​​ជាច្រើន​ផង​ដែរ​។ ទន្ទឹម​ជាមួយ​គ្នានោះ គឺ​បន្តប​ង្កើត​បរិយាកាស​វិនិយោគ​ បើកទូ​លាយ​និង​ជម្រុញ ខ្លាំង​ការរៀប​ចំ​រចនា​សម្ព័ន្ធ​ខឿន​សេដ្ឋកិច្ច​ឡើងវិញ​។ នាយករដ្ឋ​មន្ត្រី​អញ្ជើញធ្វើការបក​ ស្រាយថា៖

​“ក្នុងសម័យកាលថ្មី ទោះបីជាវៀតណាមបានចូលរូមសមាហរណកម្មអន្តរជាតិ​​យ៉ាងជ្រាល​ជ្រៅ ក៏ដោយ ប៉ុន្តែ​បញ្ហា​ឯករាជ្យ​ ម្ចាស់ការខឿន​សេដ្ឋកិច្ចត្រូវបានយក​ចិត្ត ទុក​ដាក់​និង​កុំឲ្យ​អាស្រ័យ​ទៅលើ​ទីផ្សារ​តែ​មួយ​គត់​។ កត្តា​ដូចជា​រូបីយវត្ថុ ថាម​ពល ស្បៀងអាហារត្រូវបានធានា ដើម្បីជៀស​វាងការ​ពឹងផ្អែក​ទៅ លើប្រទេសដទៃ។ ត្រូវ​មាន​វិធានការ​ច្រើន ដើម្បីកសាង​ខឿន​សេដ្ឋកិច្ច​ឯករាជ្យ​ ព្រមទាំងពង្រីកប្រៀប​ខ្លាំង​របស់ វៀត​ណាម ដូច​ជាក​សិកម្មសរីរាង្គ​ និងបច្ចេកវិទ្យាព័ត៌មានជាដើម ”។

​លើវិស័យកិច្ចការបរទេស ស្តីទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិក នា​ពេល​ខាងមុខ​បន្ទាប់​ពី​លោក Donald Trump ជាប់ឆ្នោត​នោះ នាយករដ្ឋមន្ត្រីបាន​ឲ្យដឹង​ថា៖

​“វៀតណាមមានទំនាក់ទំនងជាមួយ ទាំងគណៈបក្សប្រជាធិបតេយ្យ និងទាំង​គណៈ​បក្សសាធារណ​រដ្ឋ។ វៀត​ណាម​ មាន​យន្តការ​ទំនាក់​ទំនង ជាមួយអាមេរិក​ចំនួន​ ១០ ហើយ​នឹង​បន្ត​អនុវត្ត​តាម​យន្តការ​ទាំង​អស់​នេះ​។ វៀត​ណាម​ត្រៀម​ជា​ស្រេច​សហ​ការ ជាមួយអាមេរិក ដើម្បីរួម​គ្នាអភិវឌ្ឍន៍​ដោយឈរលើ​ស្មារតី​គោរព​ឯករាជ្យ អធិប​តេយ្យភាព​ បូរណភាព​ដែនដី​។ ខ្ញុំជឿជាក់​យ៉ាងមុតមាំថា នាពេល​ខាង​មុខ ទំនាក់​ទំនង​ រវាង​វៀត​ណាម​និង​អាមេរិក​ នឹងកាន់តែល្អប្រសើជាងដើម្បី​ផល​ប្រយោជន៍​រួមសម្រាប់​​ប្រទេសទាំងពីរ”។

​ធ្វើការបូកសរុបសម័យសួរដេញដោលសម្រាប់សមាជិករដ្ឋាភិបាលនាព្រឹកថ្ងៃ​ទី១៧ ខែវិច្ឆិកា ប្រធាន​រដ្ឋសភា លោក​ស្រី Nguyen Thi Kim Ngan បាន​ពិនិត្យ​ថា៖

“ក្នុងរយៈពេល២ថ្ងៃកន្លះនេះ សម័យសួរដេញដោលបានប្រព្រឹត្តទៅ ក្នុងបរិយា​កា​សប្រ​ជាធិបតេយ្យ ​និង​ស្មោះត្រង់​។ សម័យ​សួរដេញដោល​លើក​នេះ បាន​បង្កើន​លក្ខណៈ​ជជែក​វែកញែក ​សំដៅ​បំភ្លឺ​ច្បាស់​បញ្ហា​មួយ​ចំនួន​។ សមាជិក​រដ្ឋាភិបាល​បាន​ធ្វើការបក​ស្រាយ លើបញ្ហាដែលសមាជិកនានា​លើកឡើង ហើយ​បាន​ប្តេជ្ញា​ធ្វើ ឲ្យ​ស្ថាន​ភាព​មានការប្រែប្រួល​យ៉ាង​សកម្មនាពេល​ខាង​មុខ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ