10/06/2017 09:28 GMT+7 Email Print Like 0

រដ្ឋសភាកំណត់គោលដៅកំណើនសេដ្ឋកិច្ច៦,៧%ក្នុងឆ្នាំ២០១៧

ស្ដីពីគោលដៅកំណើនសេដ្ឋកិច្ច សមាជិកសភាជាច្រើនបានគាំទ្ររដ្ឋាភិបាល បន្តរក្សាគោលដៅដែលត្រូវបាន​ដាក់ចេញសំរាប់ឆ្នាំ២០១៧។លោក Tran Hoang Ngan សមាជិកសភាមណ្ឌលទីក្រុងហូជីមិញ បានផ្ដល់យោបល់ថា៖      
“បើទោះបីជាបំណុលសាធារណៈកំពុងនៅលើពិដានហើយក្ដី ប៉ុន្តែវៀត ណាមនៅតែរក្សាបានស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូសេដ្ឋកិច្ច ធានាសន្តិសុខសង្គម ហើយលើកកំពស់ប្រាក់ចំណូលរបស់កម្មាភិបាល និយោជិតនិងកម្មាភិបាលចូលនិវត្តន៍។ នោះគឺការខំប្រឹងប្រែងដ៏ធំធេងយើយនេះជាឆ្នាំទី៥ជាបន្តបន្ទាប់ដែលវៀតណាមគ្រប់គ្រងល្អអតិផរណហើយ។ ចំណុចសំខាន់មួយទៀតគឺក្នុងដំណើរការដោះស្រាយបំណុលខូចរៀបចំរចនាសម្ព័ន្ធអង្គការឥណទានអន់ខ្សោយឡើងវិញនោះ វៀតណាមនៅតែធានាសុវត្ថិភាពសំរាប់ប្រព័ន្ធធនាគារ”។


រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung
ថ្លែងមតិនៅក្នុងអង្គប្រជុំនាថ្ងៃទី៩មិថុនា

អង្គប្រជុំបានអះអាងនូវការប្តេជ្ញាខំប្រឹងប្រែងសម្រេចគោលដៅទទួលបានកំណើន ៦,៧% ក្នុងឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹងថា៖

“រដ្ឋាភិបាលបានចុះផ្សាយសារាចរលេខ២៤ដើម្បីក្រសួងស្ថាប័ននានាមានមូលដ្ឋានកសាង សេណារីយ៉ូក៏ដូចជាគោលដៅកំណើនសម្រាប់វិស័យនីមួយៗ។ តាមនោះមានក្រុមដំណោះស្រាយស្នូលចំនួន ២ នោះគឺ ក្នុងរយៈពេលយូរអង្វែងគឺបន្តស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រួតត្រាអតិផរណ ជម្រុញការធ្វើរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ អំពីរយៈពេលខ្លីគឺដោះស្រាយរាល់ការជំពាក់ជំពិនសម្រាប់សហគ្រាស ជម្រុញការរំដោះប្រភពទុននានា”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ