12/09/2017 10:16 GMT+7 Email Print Like 0

រដ្ឋសភាកម្ពុជាអាចដំណើរការនីតិវិធីលើមេដឹកនាំគណៈបក្ស CNRP ប្រឆាំង


រដ្ឋសភាកម្ពុជារៀបចំកិច្ចប្រជុំវិសាមញ្ញានាព្រឹកថ្ងៃទី១១ ខែកញ្ញា


រដ្ឋសភាកម្ពុជាបានអនុញ្ញាត្តិឲ្យតុលាការប្រទេសនេះបន្តនីតិវិធីលើសមាជិកសភាលោក កឹម សុខា ជាប្រធានគណៈបក្សសង្គ្រោះជាតិ (CNRP) ប្រឆាំង។ សេចក្ដីសំរេចនេះត្រូវបានអនុម័តនៅកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋសភា កម្ពុជានាព្រឹកថ្ងៃទី១១ កញ្ញា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភានិងជា ប្រធានគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច សម្ដេច ហេង សំរិន។ សមាជិកនានានៃគណៈបក្ស CNRP បានធ្វើពហិកាដោយមិនចូលរួមកិច្ចប្រជុំនេះ។

មុននោះ នាព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនលោក កឹម សុខា ដោយសារមានភស្តុតាងដែលសរឲ្យឃើញថា លោក កឹម សុខា បានធ្វើ សន្ទិដ្ឋិភាពដោយសម្ងាត់ជាមួយបរទេសសំដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ លោក កឹម សុខា ត្រូវតំណាងអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញចោទប្រកាន់ពីបទល្មើស “សន្ទិដ្ឋិភាពជាមួយបរទេស” តាមមាត្រា ៤៤៣ ក្នុងក្រមព្រហ្មទណ្ឌ ហើយសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្ដីសំរេចដាក់ពន្ធនាគារជាបណ្ដោះអាសន្នលោករូបនេះដើម្បីដំណើរការនីតិវិធី៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

  

 

 

  
 

 


បណ្តាអត្ថបទបានផ្សាយ