06/11/2014 11:19 GMT+7 Email Print Like 0

រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមអញ្ជើញទៅ បំពេញទស្សនកិច្ចប្រទេសសឹង្ហបុរី


រដ្ឋមន្ត្រី Bui Quang Vinh ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
និងឧស្សាហកម្មសឹង្ហបុរី លោក Lim Hng Kiang (រូបថតៈ vietnam+)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសសឹង្ហបុរី របស់គណៈប្រតិភូក្រសួងផែន​ការ​ និង​វិនិយោគ​វៀតណាមចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ រដ្ឋមន្រ្តីក្រសួង លោក Bui Quang Vinh បានមានជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រ​សួងពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបុរី លោក Lim Hng Kiang និងថ្នាក់ដឹកនាំ អង្គភាពអាជីវកម្មមួយចំនួនរបស់សឹង្ហបុរី ព្រមទាំង​ធ្វើ​ជា​អធិបតី សិក្ខាសាលា ពន្លឿនការវិនិយោគរបស់សឹង្ហបុរីចូល Phu Quoc ចំណុះខេត្ត Kien Giang របស់វៀតណាម។

តាមលោក Bui Quang  Vinh  ដំណើរទស្សនកិច្ចការងារលើកនេះ សំដៅ​តភ្ជាប់​រាល់​សកម្មភាព​ដែលបានដាក់ចេញ ក្នុងកម្មវិធីផ្សារភ្ជាប់ខឿនសេដ្ឋកិច្ច វៀតណាម និងសឹង្ហបុរី ថ្នាក់ រដ្ឋមន្រ្តី លើកទី ១០ ដែលទើបនឹងបានរៀបចំឡើងនាខែមេសាកន្លងទៅ។

នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ លោករដ្ឋមមន្ត្រី Bui Quang Vinh បានអញ្ជើញចូលរួមសន្និសីទ​ពន្លឿន​វិនិយោគចូលខេត្ត Ha Tinh សំដៅអំពាវនាវការវិនិយោគពី សឹង្ហបុរី ទៅលើវិស័យគីមី​ឥន្ធនៈ​ សេវ៉ាកម្មទំនើប​ ឧ្សាហកម្មកែច្នៃ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាដើម៕

 តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ