04/06/2015 09:17 GMT+7 Email Print Like 0

រដ្ឋមន្ត្រី Hoang Tuan Anh៖ នឹងផ្សព្វផ្សាយរូងភ្នំSon Doong នៅសឹង្ហបុរី


រដ្ឋមន្ត្រី Hoang Tuan Anh៖ នឹងផ្សព្វផ្សាយរូងភ្នំSon Doong នៅសឹង្ហបុរី (VOV)
ចាប់ពីថ្ងៃទី៤មិថុនារដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិង​ទេសចរណ៍​វៀតណាមលោក Hoang Tuan Anh នឹងអញ្ចើញទៅកាន់សឹង្ហបុរីដើម្បីចូលរួម​ព្រឹត្តិការណ៍ Seagames ២៨និងបញ្ជាដោយផ្ទាល់បំផុសកម្មវិធីផ្សព្វផ្សាយ​ទេសចរណ៍វៀតណាមនៅទីផ្សារសឹង្ហបុរី ឧទ្ទេសនាមទេសចរណ៍រូងភ្នំ Son Doong ទៅកាន់ភ្ញៀវទេសចរណ៍នៅ​បណ្ដាប្រទេសក្នុងដំបន់អាស៊ី-អាគ្នេយ៍​ដែល​ចូល​រួម Seagames ២៨។

តាមរបៀបវារៈរដ្ឋមន្ត្រី Hoang Tuan Anh នឹងមាន​ជំនួប​​ធ្វើការ​ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហ​កម្មសឹង្ហបុរីស្ដីពីការ​អភិវឌ្ឍន៍​កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។ ប្រការពិសេស​នៃ​កម្មវិធីផ្សព្វផ្សាយលើកនេះគឺលោក Howard Limbert ដែលជាប្រធានក្រុមប្រថុយ​ប្រថានស្រាវជ្រាវ​រូងភ្នំ Son Doong
នោះនឹងធ្វើអធិប្បាយដោយផ្ទាល់អំពីសក្ដានុភាព​ទេសចរណ៍​រូងភ្នំខេត្ត Quang Binh និងផែនការធ្វើខ្សែភាព​យន្តផ្សព្វផ្សាយអំពីរូងភ្នំ Son Doong នៃកាណាល់ទី៥ទូរទស្សន៍សឹង្ហបុរី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ