02/08/2016 10:08 GMT+7 Email Print Like 0

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ាននឹងពិភាក្សាអំពីបញ្ហាសំខាន់ជាច្រើនក្នុង ASEM 48


រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ាននឹងពិភាក្សាអំពីបញ្ហាសំខាន់ជាច្រើនក្នុង ASEM 48

នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) បានប្រព្រឹត្តទៅសន្និសីទកាសែត ប្រកាស​អំពីការងារត្រៀមរៀបចំអោយសន្និសីទ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ានលើកទី ៤៨ និងសន្និសីទទាក់ទិននានា។ នៅ​ទីនេះ ដំណាងក្រសួងឧស្សាហ - ពាណិជ្ជកម្មឡាវបានអោយដឹងថា៖ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ សីហា នៅទីក្រុងវៀងច័ន្ទនឹងប្រារព្វឡើង សន្និសីទរដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចអាស៊ាន លើកទី៤៨ (ASEM 48) សន្និសីទក្រុមប្រឹក្សាតំបន់​ពាណិជ្ជកម្ម​សេរី AFTA លើកទី ៣០ សន្និសទីវិនិយោគអាស៊ានលើកទិ១៩ និងសន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី បណ្ដាប្រទេសចូលរួមកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យ (RCEP) លើកទី៤។ មន្ត្រីសេដ្ឋកិច្ច​ចំ​នួនជិត​៦០០​រូប​នៃបណ្ដាប្រទេសអាស៊ាន​និងដៃគូបានចុះឈ្មោះចូលរួម២២សន្និសីទ​នៅទីក្រុងវៀងច័ន្ទ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាអត្ថបទបានផ្សាយ