23/10/2016 10:29 GMT+7 Email Print Like 0

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមជួបសន្ទនាជាមយយប្រធានគណៈកម្មាធិការសន្តិសុខជាតិបេឡារុស


រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមជួបសន្ទនាជាមយយប្រធានគណៈកម្មាធិការសន្តិសុខជាតិបេឡារុស

នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam​បាន​ជួប​សន្ទនា​ជាមួយ​លោក​ Vakulchik Valery Pavlovich ប្រធាន​គណៈកម្មាធិការ​សន្តិសុខ​ជាតិ​បេឡារុស ក្នុង​ឱកាស​មក​បំពេញ​ទស្សន​កិច្ច​នៅវៀតណាម​​។ នៅទីនេះ រដ្ឋមន្ត្រី​លោក To Lam បានសម្ដែងជំនឿ​ជាក់​ថា៖ ដំណើរ​ទស្សន​កិច្ច​លើក​នេះនឹង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​មិត្តភាព ប្រពៃណី រវាងវៀត​ណាម​និងបេឡារុស។ ក្រសួង​នគរបាល​វៀត​ណាម​ស្នើ​អោយ​ភាគីទាង​ពីរ បន្តបង្កើន​ការផ្លាស់ប្តូរព័ត៍មាន​ អំពី​បញ្ហាលេចធ្លោ​ នៅក្នុងតំ​បន់​អាស៊ី-ប៉ាស៊ីហ្វីក និងលើ​ពិភព​លោក​។

​បន្ទាប់ពីជំនួបសន្ទនានេះ រដ្ឋមន្ត្រី លោក To Lam និង លោក Vakulchik Valery​ Pavlovich បាន​ចំហត្ថ​លេខា​លើ​អនុស្សារណះ​យោគយល់​គ្នារ ស្ដីអំពីការ​ផ្លាស់ប្តូរ​កម្មាភិ​បាល រវា​ងក្រសួង​នគរបាលវៀ​តណា​ម ជាមួយ​គណៈ​កម្មាធិការ​សន្តិ​សុខ​ជាតិ​បេឡារុស​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ