28/08/2016 09:01 GMT+7 Email Print Like 0

រដ្ឋមន្ត្រីក្រសួងនគរបាលជួបសន្ទនាជាមួយគណៈប្រតិភូសហគ្រាសជាន់ខ្ពស់ ក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ាន


រដ្ឋមន្ត្រីក្រសួងនគរបាលជួបសន្ទនាជាមួយគណៈប្រតិភូសហគ្រាសជាន់ខ្ពស់ ក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ាន

នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅទី​ក្រុង​ហាណូយ​ឧត្តមសេនីយ៍ទោ To Lam​រដ្ឋ​មន្ត្រី​ក្រសួង​នគរបាល​វៀត​ណាម បាន​ជួបសន្ទនា​ជាមួយគណៈប្រតិភូ សហគ្រាស​ជាន់​ខ្ពស់ ក្រុម​ប្រឹក្សា​អាជីវកម្ម​អាមេរិក-អាស៊ាន​ដឹក​នាំ​ដោយ​លោក Michael Michalak អតីតឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំនៅវៀត​ណាម​។ ថ្លែង​មតិ​នៅទី​នេះ  រដ្ឋ​មន្ត្រីក្រ​សួង​នគរបាល​វៀត​ណាម បាន​សង្កត់​ធ្ងន់​ថា៖ ទំនាក់ទំនង​រវាងប្រទេសទាំងពីរកំពុង​អភិវឌ្ឍន៍​ខ្លាំង​ក្លា​លើ​គ្រប់​វិស័យ។ រីឯ លោក Michael Michalak វាយតំលៃខ្ពស់ចំពោះ​ការអភិវឌ្ឍន៍​ខ្លាំង​ក្លា ក្នុង​ទំនាក់​ទំនង​សហប្រតិបត្តិ​ការ រវាងវៀតណាមនិងអាមេរិក​នាពេល​កន្លង​ទៅ បរិយាកាស​វិនិយោគ​នៅវៀត​ណាម​ត្រូវបាន​កែលំ​អរ​ជាច្រើន​។ លោកក៏បានបង្ហាញគោលបំណង​បើកទូលាយ​វិនិយោគ និង អភិវឌ្ឍន៍​យូរ​អង្វែង​​នៅវៀត​ណាម នា​ពេល​ខាង​មុខ​នេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ