12/11/2016 14:34 GMT+7 Email Print Like 0

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម


រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម លោក Ngo Xuan Lichអញ្ជើញទទួលជួបជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ប្រាក់ ងួនហុង

ក្នុងជំនួបជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ប្រាក់ ងួនហុង នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានអះ​អាង​ថា​៖ វៀតណាមនិងកម្ពុជាជាអ្នកជិតខាង ល្អ មានទំនាក់ទំនងប្រពៃណីតាំងពីយូណាស់មកហើយ។​ បក្ស រដ្ឋនិងកងទ័ពប្រជាជនវៀតណាមជានិច្ចកាលគោរព ពង្រឹងនិងពង្រីកនូវទំនាក់ទំនងប្រពៃណីនិងកិច្ចសហប្រ តិបត្តិការ​លើគ្រប់វិស័យជាមួយកម្ពុជា។ លោក Ngo Xuan Lich មានបំណងថា ក្នុងអាណត្តិបំពេញបេសកកម្មការ​ទូតរបស់ខ្លួននោះ លោក ប្រាក់ ងួន ហុង នឹងមានការរួមចំណែកសកម្មថែមទៀតសំដៅនាំទំនាក់ទំនងមិត្តភាព​រវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

រីឯខ្លួនវិញ ឯកអគ្គរាជទូត លោក ប្រាក់ ងួន ហុង មានបំណងថា កងទ័ពប្រជាជនវៀតណាមនិងកងយោធពលខេមរៈភូមិ​ន្​ទនឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការដើម្បីគោលដៅអភិវឌ្ឍន៍ទំនាក់ទំនងចំណងសមាគ្គីភាពរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ