29/12/2016 08:55 GMT+7 Email Print Like 0

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េ


រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េ

នាព្រឹកថ្ងៃទី២៨​ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ ឧត្តម​សេនីយ៍ឯក ​Ngo Xuan Lich រដ្ឋមន្ត្រីក្រ​សួង​ការពារ​ប្រទេស​វៀតណាម បាន​ជួប​សន្ទនា​ជាមួយ លោក ​Hoang in Mu អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង ក្នុង​ឱកាស​មក​បំពេញ​​ទស្សន​កិច្ច​នៅវៀត​ណាម និង​អញ្ជើញ​ចូលរួមជំ​នួប​សន្ទនា គោល​នយោបាយ​ការពារ​ជាតិ​ថ្នាក់​អនុរដ្ឋមន្ត្រី វៀតណាម-​កូរ៉េខាង​ត្បូង​​លើកទី៥។ នៅទីនេះ​ រដ្ឋមន្ត្រី លោក Ngo Xuan Lich បានចាត់​ទុក​ថា៖ ជំនួប​សន្ទនា​គោល​នយោបាយ​ការពារ​ជាតិ​នេះ នឹងរួមចំណែក​​ពង្រឹង​និង​ពង្រីកចំណង​មិត្តភាព ការយោគ​យល់​គ្នាទៅវិញ​ទៅមក រវាង​កងទ័ព​និង​ប្រជាជន​នៃប្រទេសទាំងពីរ​វៀត​ណាម​និងកូរ៉ែខាងត្បូង៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ