27/11/2016 08:55 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការពារប្រទេសលោក Ngo Xuan Lich ទទួលជួបជាមួយអ្នកបោះឆ្នោតខេត្ត Ha Nam


រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម លោក Ngo Xuan Lich បានអញើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ Ngoc Son ស្រុក Kim Bang

អនុវត្តកម្ម​វិធីជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតបន្ទាប់ពីកិច្ច​ប្រជុំលើក​ទី​២ រដ្ឋសភា​វៀត​ណាម​នីតិកាល​ទី​១៤ នាថ្ងៃទី២៥ ខែវិច្ឆិកា រដ្ឋមន្ត្រី​ក្រសួង​ការពារប្រទេស​វៀត​ណាម លោ​ក Ngo X​ua​n ​Lich បានរួម​ជាមួយ​ក្រុម​សមាជិក​សភាខេត្ត Ha Nam ទៅជួប​ប្រាស្រ័យ ជាមួយអ្នក​បោះឆ្នោត​នៅឃុំ Ngoc Son ស្រុក Kim Bang និង​នៅទី​ក្រុង ​Phu Ly ខេត្ត Ha Nam។នៅទីនេះ លោក Ngo Xuan Lich បានផ្តល់ចម្លើយ​លើ បញ្ហា​មួយ​ចំនួន​និង​ទទួល​យករាល់​មតិ របស់អ្នកបោះឆ្នោតព្រមទាំងស្នើឲ្យស្ថាប័ន​មាន សមត្ថកិច្ច​នានារបស់​ខេត្ត Ha Nam ដោះស្រាយ​បញ្ហា​ក្រោមឧិវាត​។ លោក Ngo Xuan Lich ក៏បាន​ជូន​ដំណឹង​ជាមួយ​អ្នកបោះ​ឆ្នោត​អំពី​ស្ថាន​ភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម សន្តិសុខការពារជាតិរបស់​ពិភពលោក តំបន់និងក្នុងប្រទេសផ្ទាល់​ដោយ​ទស្សនៈ​មុន ក៏ដូច​ជាក្រោយ​របស់បក្ស​និងរដ្ឋវៀតណាម គឺរក្សាឯករាជ្យ​អធិបតេយ្យ​ភាព បូរភា​ព ដែន​ដី រក្សា​បរិយាកាស​សន្តិភាព ស្ថិរភាពដើម្បី​កសាង​ប្រទេស​ជាតិ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ