17/06/2015 11:34 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការបរទេសរបស់អាមេរិកនិងរុស្ស៊ីជួបសន្ទនាតាមទូរស័ព្ទអំពីជំលោះនៅ អ៊ុយក្រែន


រដ្ឋមន្ត្រីការបរទេសរបស់អាមេរិកនិងរុស្ស៊ីជួបសន្ទនាតាមទូរស័ព្ទអំពីជំលោះនៅ អ៊ុយក្រែន
(Image: VNA)

ក្រសួង​ការបរទេសរុស្ស៊ីបានឲ្យ​ដឹងថា៖ រដ្ឋមន្ត្រីការ​បរទេស​នៃប្រទេស​នេះ លោក Sergei Lavrov និង​សមភាគី​អាមេរិក​ លោក John Kerry បានជួប​សន្ទនា តាម​ទូរស័ព្ទ​អំពីស្ថានភាព​នៅអ៊ុយ​ក្រែន ស៊ីរី អ៊ីរ៉ង់ Yemen និង​លីប៊ី នា​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៥​​។ ក្នុង​ជំនួបសន្ទនានេះ ថ្នាក់​ដឹកនាំ​ទាំង ២ រូបបាន​សង្កត់ធ្ងន់​ថា៖ ភាគី​ទាក់ទិន​នានា​នៅ អ៊ុយ​ក្រែន​ត្រូវប្រតិបតិ្តតាម​កិច្ចព្រម​ព្រៀងទី​ក្រុង Minsk ហើយអះអាងនូវការ​គាំ​ទ្រ​រៀបចំ កិច្ច​ប្រជុំ​នៃ​អនុ​គណៈ​កម្មាធិ​ការ​ទទួលបន្ទុក​បញ្ហានៅអ៊ុយក្រែននៅទី​ក្រុង​Minsk របស់បេឡារុស ក្នុងនោះ មានការ​រៀបចំការ​សន្ទនា​ជាផ្ទាល់រ​វាង​រដ្ឋអំ​ណាច Kiev ជាមួយកំ​លាំងប្រឆាំង​រដ្ឋាភិបាល នៅភាគខាងកើតប្រទេសនេះ។ ក្នុង​ពេល​នោះ គណៈ​កម្មាធិការ​ឃ្លាំមើល​ពិសេស (SMM) ចំណុះអង្គការសន្តិ​សុខនិង​សហប្រតិបត្តិ ការអឺរ៉ុប​បានឲ្យដឹង​ថា៖ ការប៉ះ​ទង្គិចបាន​ផ្ទុះឡើងវិញ​នៅតំ​បន់ Donetsk ភាគ​ខាងកើត​អ៊ុយក្រែន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ