22/11/2015 09:15 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសអាស៊ានអំពាវនាវឲ្យភាគីនានាអត់ធ្មត់នៅសមុទ្រខាងកើត


រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសអាស៊ានអំពាវនាវឲ្យភាគីនានាអត់ធ្មត់នៅសមុទ្រខាងកើត (Image: VNA)

នាថ្ងៃទី​២០ខែវិច្ឆិកាឆ្នាំ២០១៥ នៅសន្និសីទសហគមន៍នយោបាយ-សន្តិសុខ​អាស៊ាន (APSC) លើកទី​១៣ ដែល​កំពុង​ប្រព្រឹត្ត​ទៅនៅ​ទីក្រុង Kuala Lumpur ​ម៉ាឡេស៊ី  បណ្ដា​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​អំពាវ​នាវ​ជាថ្មី​ម្តង​ទៀត​ភាគី​នាន​នា អត់ធ្មត់នៅសមុទ្រខាងកើត។ ថ្លែងមតិនៅសន្និសីទកាសែត រដ្ឋមន្ត្រីការ​បរទេសម៉ាឡេស៊ី លោក Datuk Seri Anifah Aman បានឲ្យដឹងថា៖ រដ្ឋមន្ត្រីការ​បរទេស​ទាំងឡាយ​អះអាង​ជាថ្មីម្តង​ទៀត​នូវ​សារៈ​សំខាន់​នៃ​ការ​រក្សាសន្តិ​ភាព​ស្ថិរ​ភាព និងសេរីភាព នាវាចរណ៍នៅសមុទ្រខាងកើត។ រដ្ឋមន្ត្រីគ្រប់រូបបាន​សម្តែង ការព្រួយ​បារម្មណ៍​ដ៏ជ្រាលជ្រៅព្រម​ទាំង​ដាស់តឿន​ភាគីទាំងឡាយ​បង្កើនការអនុ​វត្ត​​ដ៏ត្រឹមត្រូវ និង​មានប្រសិទ្ធភាព​នូវ​សេចក្តី​​ថ្លែង​ការណ៍ ស្តីពី​ការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជា​ឆ្ពោះទៅ​ការ​កសាង​ក្រម​ប្រតិបត្តិ​សំរាប់​ភាគីនានា នៅសមុទ្រខាងកើតយ៉ាងឆាប់ៗ។​ទាក់ទិន​​ដល់​ការ​ប្រឆាំង​ភេរវកម្ម​រដ្ឋមន្ត្រីការ​បរទេស​ម៉ាឡេស៊ី បានអំពាវនាវ​ឲ្យរក្សាការប្តេជ្ញាចិត្ត និងភាពប្រុងប្រយ័តក្នុងការប្រយុទ្ធប្រឆាំង នឹងលិទ្ធិភេរវកម្ម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ