05/01/2017 14:27 GMT+7 Email Print Like 0

រដូវ “ទាក់” កណ្តូប

នៅរដូវ​​ច្រូត​កាត់​ អ្នកស្រុក​ក្នុង​ឃុំ ដែល​​​នៅ​​តាម​ជាយ​ក្រុង​ហាណូយ​ នាំ​គ្នា​ចេញ​ទៅ​ស្រែនៅ​ពេលយប់​ ជាមួយ​ឧបករណ៍​សម្រាប់​ “ទាក់”​​ កណ្តូប។​ កណ្តូប​​ជា​ម្ហូប​បំប៉ន​សុខភាព​ និង​ចំណូលចិត្ត​នៃ​​អ្នក​ហូប​ស្រា​ ដូច្នេះ​ប្រភេទ​សត្វ​ល្អិត​នេះ ថ្មីៗ​នេះ​បានក្លាយជា​​ចំណីអាហារ​ មាន​តម្លៃ​ បាន​មនុស្ស​ជាច្រើន​ស្វែង​រក។​
 

បង​ដ័ន​វ៉ាន់​យ៉យ​ (Doan Van Gioi) ជា​អ្នក​ប្រមាញ់​កណ្តូប​ម្នាក់ ​នៅឃុំ​ដុង​តៀន​ (Dong Tien) ស្រុក​អឹង​ហ្វ័រ​ (Ung Hoa) ក្រុង​​ហាណូយ​ ឲ្យដឹង​ថា ឧបករណ៍​ប្រមាញ់​ របស់​អ្នកប្រមាញ់​​កណ្តូប​ រួមមាន​ពិល​​សម្រាប់បំភ្លឺ​ ដាក់​ភ្ជាប់​លើ​ក្បាល​ ខ្សែ​ពួរ​មួយ​កន្ទុយ​ប្រវែង​ដប់​ម៉ែត្រ​ លើ​ខ្សែពួរ​ចង​ថង់កៅស៊ូ ឃ្លាតពី​គ្នា​​ពី​២០​ -​​ ​៣០​ សែនទីម៉ែត្រ​ រំពាត់​មួយ​ចង​ភ្ជាប់​ដោយថង់កៅស៊ូ ប្រវែង​ជិត​ពីរម៉ែត្រ​។ ដើម្បី​ “ទាក់​” បាន​កណ្តូប​ មនុស្ស​តិចបំផុត​ត្រូវ​មាន​ពីរ​នាក់​​ឡើង​​ទៅ​។
 
ការងារ​ “ទាក់” កណ្តូប​តែង​ចាប់​ផ្តើម​ពី​រសៀល​ម៉ោង​៤​រៀង​រាល់​ថ្ងៃ​។ ដំបូង​អ្នក​ប្រមាញ់​ពីរនាក់​ កាន់​​​ខ្សែ​ពួរ​​​ពីរក្បាល​សងខាង ​ដែល​មាន​ប្រវែង​​​ដប់​ម៉ែត្រ​ ដើរពី​ក្បាល​ស្រែ​រហូត​ដល់​ចុងដី​​ស្រែ ដើម្បី​​ប្រដេញ​កណ្តូប​នៅ​លើ​វាស្រែ​ ប្រមូលផ្តុំ​មក​កន្លែងតែ​​មួយ​ ងាយ​ស្រួល​ប្រមាញ់​ជាង​។
 
ក្រោយពេល​ប្រដេញ​រួច​ កណ្តូប​ទាំងអស់​ នៅ​មិន​ទាន់​អាច​ចាប់បាន​ភ្លាម​នោះទេ​ អ្នកប្រមាញ់​ត្រូ​វអង្គុយ​រងចាំ​ ដល់​ព្រះ​អាទិត្យ​លិច​ទៅ​ ពីព្រោះ​ពេល​មេឃ​ងងិត​​កណ្តូប​ នឹង​ហោះហើរ​យឺត​និង​ទាប​ ពេល​នេះ​ពួក​គេ​ទើប​ប្រើ​រំពាត់​មួយ​ចង​ភ្ជាប់​ដោយថង់កៅស៊ូធំ​​ រួច​ហើយ​បប៉ោះ​សព្វ​ជុំវិញ​វាល​ស្រែ។​



អ្នកប្រមាញ់កណ្តូប ប្រើខ្សែពួរវែង លើខ្សែចងថង់កៅស៊ូដើម្បីប្រដេញកណ្តូបប្រមូលផ្តុំចូលកន្លែងតែមួយ។

ថង់កៅស៊ូ ចងលើខ្សែពួរ ពេលចលនានឹងបង្កើតសំឡេង ធ្វើឲ្យកណ្តូបភ័យខ្លាច និងហើរទៅតាមទិសបំណងរបស់អ្នកប្រមាញ់។

រាល់លើកខ្សែពួរ របស់អ្នកប្រមាញ់បង្វិលចាប់ដល់ណា គឺហ្វូងកណ្តូបហោះហើរពេញលំហមេឃនៅទីនេះ។

លើដៃអ្នកប្រមាញ់កណ្តូបនៅស្រុកអឹងហ្វ័រ (Ung Hoa) ជាកណ្តូបញីពេញវ័យមួយក្បាល ពួកគេឲ្យដឹងថាទៅប្រមាញ់កណ្តូប ក៏ដូចជាទៅស្ទូចត្រី ពេលមានសំណាង អាចចាប់បានកណ្តូបញីច្រើន មាឌធំ ធាត់ និងលក់មានតម្លៃជាងកណ្តូបឈ្មោល។

ទំលាប់របស់កណ្តូប ពេលថ្ងៃតែងទុំនៅកំណាត់ខាងក្រោមនៃគល់ជញ្រ្ជាំង។

ពេលយប់កណ្តូបនឹងវារឡើងទៅកាន់ចុងជញ្រ្ជាំង ឬចុងស្មៅ ខណៈនេះបើវាយកណ្តូបហើរយឺតនិងទាប។

ប្រហែលម៉ោង៦រសៀល ពេលព្រះអាទិត្យលិចទៅ ក៏ជាដំណាក់កាល រំពាត់ របស់អ្នកប្រមាញ់កណ្តូបចាប់ធ្វើសកម្មភាព។

អ្នកប្រមាញ់កណ្តូបប្រើរំពាត់ ឬថង់សំពត់ ហើយបង្វិលដើម្បីទាក់យកកណ្តូបនៅលើម្តុំដីស្រែ។

ការ “ទាក់” កណ្តូបបង់កម្លាំងយ៉ាងច្រើន ពីព្រោះអ្នកប្រមាញ់តែងបង្វិលចុះឡើង ពាលពេញវាលស្មៅ អង្គុយសម្រាកយកកម្លាំងនិងប្រមូលផលិតផលចូលទៅក្នុងការុង ដើម្បីត្រៀម “ទាក់” បន្តទៀត។

លទ្ធផលក្រោយមួយយប់ “ទាក់” កណ្តូប។

អ្នកប្រមាញ់កណ្តូបម្នាក់ ឲ្យដឹង រៀងរាល់យប់ មធ្យមបងនិងមិត្តភក្តិ “ទាក់” បានប្រហែល៨-១០គីឡូក្រាម។

ក្រោយពីបញ្ចប់ការ ”ទាក់” ប្រមាញ់កណ្តូប អ្នកប្រមាញ់ជញ្ជូន កំរៃដែលទាក់បានទៅលក់ឲ្យឈ្មួញ ដោយតម្លៃ
ពី៦០ដល់៨០ពាន់ដុងក្នុងមួយគីឡូក្រាម។


នៅឃុំឡេថាញ (Le Thanh) មានមនុស្សប្រកបរបរស៊ីឈ្នួលចាប់កណ្តូបច្រើនណាស់។ ការងាររបស់ពួកគេគឺកាច់ស្លាបកណ្តូប។

ក្នុងគ្រួសារលោកង្វៀនវ៉ាន់កាវ (Nguyen Van Cau) ជាឈ្មួញម្នាក់ប្រមូលទិញនិងចែកចាយកណ្តូបធំបំផុត នៅឃុំឡេថាញ (Le Thanh) មានរាប់សិបកម្មករស៊ីឈ្នួលធ្វើកណ្តូបជារៀងរាល់យប់។

ប្រភេទសត្វល្អិតបង្កមហន្តរាយដល់ស្រូវនេះ កំពុងក្លាយជាមុខម្ហូបពិសេស ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ស្រួយ និងបំប៉ន។ មនុស្សគ្រប់គ្នានៅហៅឈ្មោះសប្បាយមួយថា “បង្គារហោះ”។

រាល់​យប់​ បងយ៉យ​ (Gioi) និង​មិត្ត​របស់​គាត់​ “ទាក់​”​ កណ្តូប​​បាន​ពី​៨​ដល់​១០​គីឡូក្រាម​ ព្រឹក​ឡើង​ ខ្ចប់​ដាក់​ក្នុង​ថុង​ផ្អាប់ទឹក​កក់​ ផ្ញើ​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​តាម​ស្រុក​តំបន់​ខ្ពស់​ដូចជា​ សើន​ឡា​ (Son La) ហា​យ៉ាង​ (Ha Giang) ដោយ​តម្លៃ​ពី​៦០ ដល់​៨០​​ពាន់​គីឡូក្រាម​...។ល។​
 
ពេល​សួរ​ពី​ទីកន្លែង​ច្នៃ​ដំបូង​ និង​ប្រមូលទិញ​កណ្តូប​ ដែល​នៅ​ជិត​នេះ​ ​បង​ង្វៀន​ហូវបា​ (Nguyen Huu Ba) អ្នកប្រមាញ់​កណ្តូប​​នៅស្រុក​អឹង​ហ្វ័រ​ (Ung Hoa) បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ទៅ​កាន់​ឃុំ​ឡេថាញ​ (Le Thanh) ស្រុក​មី​ឌឹក​ (My Duc)។ “កាលពី​មុខ​ នៅភូមិ​ធូ​​ (Thu) ឃុំ​ឡេថាញ (Le Thanh) ​ មានតែ​មនុស្ស​មួយ​ចំនួន​  តែ​ឥឡូវ​នេះ​​បុរស​​ក្នុង​​ឃុំស្ទើតែទាំង​អស់​​​គ្នា​​ នាំ​គ្នា​ចេញ​ទៅ​ស្រែ​ ដើម្បី​ “ទាក់” កណ្តូប​។ មនុស្សចាស់​​ នារី ​និង​ក្មេងៗ​ មិន​ទៅ​ទាក់​កណ្តូប​ គឺ​នៅផ្ទះ​ “​កាច់​ស្លាប​កណ្តូប” ស៊ីឈ្នូល​គេ​។ បង​ង្វៀន​ហូវ​បា​ (Nguyen Huu Ba) ចែក​រំលែក​។​
 
ធ្វើដំណើរ​តាម​ផ្លូវ​ថ្នល់​បេតុង​ ជាប់ជាយ​ទន្លេ​ដាយ​ (Day) យើង​ខ្ញុំ​ទៅ​ដល់​ភូមិ​ធូ​ (Thu) ឃុំ​ឡេ​ថាញ​ (Le Thanh) ស្រុក​មីឌឹក​ (My Duc) ក្រុង​ហាណូយ​។ ទើបធ្វើ​ដំណើរ​​ចូលទៅ​ដល់​ភូមិ​ ​​សងខាង​ផ្លូវ ​ គ្រូសារ​ណា​ក៏​មាន​ពីរបី​នាក់​កំពុង​អង្គុយ​​ធ្វើ​កណ្តូប​  ក្បែរ​​កញ្ជើ​ធំៗដាក់​កណ្តូប​ ​ ផ្ទុក​ពេញ​លើ​ទីលាន​។​ ចាប់ពី​ក្មេង​តូច​​រហូត​ដល់​អ្នកវ័យ​ចំណាស់​ អង្គុយ​​រៀប​ជា​ជួរ​ ជ្រើស​រក​ទី​ភ្លឺ​​ ដើម្បី​​ងាយ​ស្រួល​​ឲ្យ​ការ​ងារ​ធ្វើ​កណ្តូប​។ តាម​ការណែ​នាំ​របស់អ្នក​ស្រុក​ យើង​ខ្ញុំ​អញ្ជើញទៅ​កាន់​ផ្ទះ​ លោក​តា​ង្វៀន​វ៉ាន់​កាវ (Nguyen Van Cau) មួយ​ក្នុ​ងចំណោម​​ឈ្មួញ​​ប្រមួល​ទិញ​​និង​ចែក​ចាយ​កណ្តូប​ធំបំផុត​ក្នុង​ឃុំ​។ លោក​តា​ឲ្យ​ដឹង​ថា​ រៀង​រាល់​ថ្ងៃ​ លោក​ប្រមូលទិញ​ប្រហែល​៣០០​គីឡូក្រាម​​កណ្តូប​​ ហើយ​ជួ​ល​បងប្អូន​​ក្នុងភូមិ​​ធ្វើ​​​កណ្តូប​ ដោយ​តម្លៃ​ពី​៦​ដល់​៨​ពាន់​ដុង​​ក្នុ​ងមួយ​គីឡូ​ក្រាម​។ ក្រៅពី​ប្រមួល​ទិញ​ពី​​បងប្អូន​​ក្នុ​ងឃុំ​ និង​តាម​ស្រុក​ជិត​ខាង​ លោក​កាវ (Cau)​ នៅ​ទៅ​ប្រមូល​យក​កណ្តូបពី​ខេត្ត​នានាក្នុង​​ភូមិ​ភាគ​​កណ្តាល​ ដូចជា​ ង៉ែ​អាន​(Nghe An) ​ ក្វាង​ណាម​ (Quang Nam) ...។ល។។ ហើយ​​ចែក​ចាយ​​ត្រឡប់​ទៅ​ឲ្យ​ភោជ​និយ​ដ្ឋាន​ នៅ​ក្រុង​ហាណូយ​ និង​ខេត្ត​ ក្រុង​ក្នុង​ប្រទេស​៕​

 

អនុវត្ត​៖ កុងដាត​​
 

បណ្តាអត្ថបទបានផ្សាយ