05/04/2017 23:23 GMT+7 Email Print Like 0

រចនាបទសាមកុកនៅជំរុំឡុងចុង (wolong)

ភោជនិយដ្ឋាន​ “ជំ​រុំ​ឡុង​ចុង​ (wolong)​” យក​​បរិបទពី​​កម្រង​ភាព​យន្ត​​សាម​កុក​​ផលិត​នៅ​ឆ្នាំ​១៩៩៤​ ទាក់​ទាញភ្ញៀវ​ពីទីក្រុង​ហូជីមិញមក​ស្វែង​យល់​ ពិសារអាហារ ​និង​លេង​កម្សាន្ត​​យ៉ា​ង​ច្រើន​កុះករ​។​​
 

ត្រង់​ឈ្មោះ “ឡុង​ចុ​ង (Wolong)​" ​របស់​ភោជនិយដ្ឋាន​នៅ​ខណ្ឌ​ប៊ិញ​ថាញ​ (Binh Thanh) គឺ​យកនាម​តាម​តួអង្គ​ Zhuge Kong Ming ឧបរាជ​​នគរ​​ស៊ូហាន​​ ជានគរ​​មួយ​ក្នុង​ចំណោម​នគរ​ទាំងបី​ នគរ​វ៉ី(អ៊ួយ) ​– នគរ​ស៊ូហាន​ –  នគរ​វ៉ូ​​(តុង​អ៊ូ) ក្នុងរឿង​សាកុក​បែង​បំណែក​ចែក​​ភូមិសាស្រ្ត​។​
 
មើល​ពីក្រៅ​ទៅ​ ភ្ញៀវ​នឹង​​ឃើញ​នូវ​បរិយាកាស​ដ៏ធំ​ទូលាយ​ ដោយ​មាន​ផ្ទៃដី​១.៧០០​​ម៉ែត្រ​ការេ​ ដូចជា​ជំរុំ​កងទ័ព​មួយ​ មុន​​យុទ្ធនាការ​សម័យ​​សាមកុក​ កន្លង​ទៅ​​​ជិត​២០០០​​ឆ្នាំ​។ ច្រក​ចូល​ ”ជំរុំ​ឡុង​ចុង (​​wolong)” ដោត​បង្គោល​បង្កើត​ធ្វើ​ជា​​របង​ ជ្រុង​ខាង​ឆ្វេង​មាន​ខ្ទម​ឆ្មាំ​ល្បាត់​។



ភោជនិយដ្ឋានមានផ្ទៃដី១.៧០០ម៉ែត្រការេ នៅខណ្ឌប៊ិញថាញ (BinhThanh) (ទីក្រុងហូជីមិញ) បានរចនាដូចជាជំរុំ
នៅក្នុងភាពយន្តសាមកុក។


ភោជនិយដ្ឋាន “ជំរុំឡុងចុងេ (wolong)”  ជាមួយតុអាហាររបស់ភ្ញៀវ បានរចនាដោយឫស្សី ពក
តាមបែបរចនាបទបូរាណ។


មណ្ឌលភោជនិយដ្ឋានបានបែងចែកទៅតាមនគរទាំងបី គឺនគរវ៉ី (អ៊ួយ) នគរស៊ូហាន នគរវ៉ (តុងអ៊ូ)
នៅក្នុងរឿងសាមកុក។


ច្រកចូលភោជនិយដ្ឋានមានបង្គោលដាំបង្កើតជារបងជំរុំ។

ខ្ទមឆ្មាំល្បាត់ “ជំរុំឡុងចុង (wolong)“ រចនាដូចក្នុងភាពយន្តរឿងសាមកុក។

ស្តង់តូចរចនាបែបរង្វន់មូល មានតុបតែងរូបភាព ក្បូនយុទ្ធសាស្រ្តដូចសម័យសាមកុក។

អនុទិដ្ឋភាពតុបតែងនៅក្នុងស្តង់កងទ័ព។

ក្បូនយុទ្ធសាស្រ្តរបស់កងទ័ពសេះ នៅក្នុងភោជនិយដ្ឋាន “ជំរុំឡុងចុង (wolong)”។

បរិយាកាស​ភោជនិយដ្ឋាន​ “ជំរុំ​ឡុង​ចុង (​​wolong)​” បន្ត​បើកទូលាយ​កសាង​ស្តង់​​​​សំពត់​ធ​ម្មតា​យ៉ាង​ច្រើន​ ប្រភេទ​​ធំ​សម្រាប់​ឲ្យ​មេទ័ព​​​ និង​ប្រភេទ​តូច​សម្រាប់​អង្គភាព​ទាហាន​ដូចជា​ ទ័ព​ថ្មើរ​ជើង​ ​កង​ទ័ព​​រទេះ​ កងទ័ព​សេះ កងទ័ព​រងរបួស​។​ បើ​ដូច​​នៅ​ក្នុង​សម័យសង្គ្រាម​​​​​សាមកុក​ ជំរុំ​នីមួយៗ​ជា​កន្លែងនៅ​សម្រាប់​​អង្គភាព​ប្រយុទ្ធ​មួយ​ តែ​ឥឡូវ​នេះ វា​ជាបរិយាកាស​សម្រាប់​ភ្ញៀវ​ហូប​​អាហារ​និង​ស្វែង​យល់ពី​​ “ជំរុំ​ឡុង​ចុង (​​wolong)​” ចាប់​ពី​​បុគ្គលិក​បម្រើ​ ម៉ឺនុយ​​អាហារ​​រហូត​ដល់​​គ្រឿង​ប្រដាប់ប្រដា​ វត្ថុ​តុបតែង​...។ល។​ សុទ្ធតែ​រំលឹក​ឡើង​​​រូបភាព​​នៃ​សម័យ​​កាល​មួយ​ ដែល​បាន​ទុកកេរ្តិ៍ឈ្មោះ​​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​ចិន​។​
 
ក្នុងស្តង់​​កង​ទ័ព​​ នៅ​លើ​ជញ្ជាំង​តុប​តែង​បន្ថែម​សម្លៀក​បំពាក់​ស្បែកខ្លា​​ក្លែង​ក្លាយ​ បង្កើត​ថែម​ភាព​អង់​អាច​។ ក្នុង​​តុ​អាហារ​ ភ្ញៀវ​ដូចជា​បានវិល​​ត្រឡប​ទៅ​សមរភូមិ​សង្គ្រាម​សាម​កុក​ ដោយ​មាន​ផែនទី​ គូរ​បង្ហាញ​ពីសមរភូមិ​​​​ប្រយុទ្ធ​នៃនគរ​ទាំង​បី​ នគរ​វ៉ី​ (អ៊ួយ​)​ នគរ​ស៊ូហាន​ នគរ​វ៉ូ (តុងអ៊ូ)​​។ ពេល​នេះ​ ចៃដន្យ​ មាន​ទាហាន​ម្នាក់​​​ពាក់​សម្លៀក​បំពាក់​ប្រយុទ្ធ​ ពីទីណា​មក​ដល់​ជូន​​​បញ្ជី​បូរាណ ​ធ្វើ​ដោយ​បន្ទះ​រនាប​ពក​ចង​តភ្ជាប់​ជាមួយ​គ្នា​ ប្រ​ដូច​ជា​ក្បូន​សាស្រ្តា​យុទ្ធសាស្រ្ត​។​តាមការពិត​ នោះ​ជា​បុគ្គលិក​​​​បម្រើ​នាំ​យក​ម៉ឺនុយអាហារ​​ អញ្ជើញ​ភ្ញៀវ​ជ្រើស​រើស​​អាហារ​ទេ។ ជាពិសេស​ គួរ​តែ​បម្រើ​​​ដូច​ធម្មតា​​​ តែ​ពួកគេ​សុទ្ធ​តែ​​ហៅ​ភ្ញៀវ​ដោយ​ភាសាសព្ទ ”​លោក​ម្ចាស់”​​ “បងស្រី​”...។ល។​ ផ្ទុយទៅវិញ​ ភ្ញៀវ​អាច​ហៅ​អ្នក​បម្រើ​ដោយ​សព្ទ​ថា “​ទាហាន” “អាប្អូន”​ ឬ "ប្អូន​ស្រី​"​។ របៀប​ហៅ​នេះ​ ធ្វើ​ឲ្យ​នរណា​ ពេល​មកភោជនិយដ្ឋាន​ “​ជំរុំ​ឡុង​ចុង​ (​​wolong)​” សុទ្ធ​តែ​បង្ហាញពីទឹក​ចិត្ត​គាប់​ហទ័យទាំង​អស់​​​​។​
 
សំឡឹង​ម៉ឺនុយ​អាហារ​មាន​​ឈ្មោះ​ “​អាហារ​ជា​​ក្បូន​យុទ្ធសាស្រ្ត​” ធ្វើ​អំពី​​ពក​ ភ្ញៀវ​បែរជា​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ចំពោះ​អាហារ​សុទ្ធតែមាន​លក្ខណៈ​​សាម​កុក​ដូចជា៖ “ល្បិច​បញ្ឆោត​”​​ “ឆាវឆាវ” “Hsiahou Tun” “សេះ​ចម្បាំង​”​​...។ល។​ ទើប​ពិសា​អាហារ​ ”ក្បួន​យុទ្ធសាស្រ្ត” រួម​ជាមួយ​មិត្ត​ភក្តិ​​ផង​ ស្វែង​យល់​ពីបរិយាកាស​ “ជំរុំ​ឡង​ចុង(​​wolong)​​” ពិត​ជា​ការពិសោធន៍​ពិ​សេស​ដល់​ភ្ញៀវ​​ បំផុត​​ជា​អ្នក​ដែល​ចូលចិត្ត​កម្រង​រឿង​សាមកុក​។​
 
រាត្រី​មក​ដល់​ បរិយាកាស​ “ជំរុំ​ឡង​ចុង ​(​​wolong)” កាន់តែ​ពភ្លឺ​ចិញ្ចាចក្រោម​ផើង​ភ្លើង​ដែល​ធ្វើ​ដោយ​អំពូល​ភ្លើង​។ រទេះ​​ដឹក​ជញ្ជូន​អាហារ​ក៏ជា​មធ្យោយបាយ​អនុវត្ត​យុទ្ធសាស្រ្ត​ប្រើ​ភ្លើង​ បាន​ដាក់​នៅ​ក្បែរជ្រុង​ម្ខាង​ភោជនិយ​ដ្ឋាន​​ កាន់​តែ​បង្កើត​​​ភាពអង់អាច​ក្លា​ហាន​របស់​ទាហាន ​មុន​ការ​ប្រយុទ្ធម្តងៗ​​។​



ម៉ឺនុយអាហារបានរចនាធ្វើអំពីបន្ទះឈើ ពក ឬឫស្សី ចងតភ្ជាប់ជាមួយគ្នាដូចជាទំព័រសៀវភៅ។

 ម៉ឺនុយ​អាហារ​មាន​ឈ្មោះ​អាហារ​​ជា​ក្បូន​យុទ្ធសាស្រ្ត​ មាន​មុខម្ហូប​អាហារ​វៀតណាម​សុទ្ធសាធ​។


បុគ្គលិកបម្រើសុទ្ធតែពាក់សម្លៀកបំពាក់ដូចសម័យសាមកុក។

អាវក្រោះបានដាក់កណ្តាលភោជនិយដ្ឋាន សម្រាប់ភ្ញៀវពាក់និងពិសោធន៍។

ភ្ញៀវពាក់សាកអាវក្រោះ។

ភ្ញៀវរួមប្រាស្រ័យជាមួយគ្នា បង្ហាញពីភាពរំភើបសប្បាយចិត្ត ដូចវិរបុរស សម័យសាមកុក។


ស្តង់តូចៗក៏បានរចនាមិនដូចគ្នា សម្រាប់បម្រើភ្ញៀវ។


ឃ្លាំងអាហាររបស់ភោជនិយដ្ឋាន ហៅថាឃ្លាំងអាហារ។

ភោជនិយដ្ឋាន​”ជំរុះ​ឡុង​ចុង​ (​​wolong)” ក៏មាន​​អាវក្រោះស្រាប​ ​ដើម្បី​ភ្ញៀវ​ចូល​តួ​អង្គ​ជា​មេទ័ព​ និង​ថតរូប​ធ្វើ​ជា​អនុស្សវរីយ៍​​ជាមួយ ​”ទាហាន” ​កាន់ខែល​ កាំបិត​​ឈរ​អម​នៅ​ក្បែរ​។ ក្រៅ​ពី​នោះ ភាព​​សម្បូរសប្បាយ​​​ទូលាយចិត្ត​ របស់​អ្នក​ស្រុក​នៅ​ភាគខាង​ត្បូន​ ភ្ញៀវ​​នៅ​អាច​រួម​ប្រាស្រ័យ​ចង​សម្ពន្ធ​ភាព​ជាមួយ​គ្នា​ បង្ហាញពី​​ “ទឹក​ចិត្ត​ភាតរភាព​” និង​បាន​និយាយបរិយាយ​អំពីរឿង​​សាមកុក​ ដែល​​ ទាក់ទាញ​ឌិត​អារម្មណ៍​​ក្នុង​​មនុស្ស​គ្រប់​គ្នា​៕​
 

អត្ថបទ៖ ង្វៀន​វូថាញដាត​     រូបថត៖ ថុង​ហាយ

 
បណ្តាអត្ថបទបានផ្សាយ