09/11/2016 10:11 GMT+7 Email Print Like 0

យុវជនវៀតណាមនិងចិនជម្រុញសកម្មភាពជួបប្រាស្រ័យមិត្តភាព

ក្នុងក្របខ័ណ្ឌនៃមហោស្រពយុវជនវៀតណាម-ចិនលើកទី៣ឆ្នាំ២០១៦នោះ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ​ទីក្រុងហាណូយ លេខាទី១នៃមជ្ឈឹមសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញ លោក Le Quoc Phong បានទទួលជួបជាមួយលេខាទី១មជ្ឈឹមសម្ព័ន្ធយុវជនបក្សកុម្មុយនិស្តចិន លោក​ Qin Yizhi។ នៅទីនេះ លោក Le Quoc Phong បានអះអាងថា ភាគីទាំងពីរគប្បីអនុវត្តល្អរាល់កិច្ចព្រមព្រៀងនិងសេចក្តីថ្លែងការណ៍ទាំងអស់ដែលថ្នាក់ដឹកនាំជាន់ខ្ពស់​នៃបក្សទាំងពីរ រដ្ឋទាំងពីរទទួលបាននាពេលកន្លងទៅ។ ទន្ទឹមជាមួយគ្នានោះ នាពេលខាងមុខ ភាគីទាំងពីរគប្បីបន្តជម្រុញរាល់សកម្មភាពជួបប្រាស្រ័យមិត្តភាព បណ្តុះបណ្តាលកម្មាភិបាល ពង្រឹងថែមទៀតនូវតួនាទីរបស់អាជីវករវ័យក្មេងនៃប្រទេសទាំងពីរ ដើម្បីចែករំលែកបទពិសោធន៍និងស្វែងរកឱកាសសហប្រតិបត្តិការសម្រាប់ប្រទេស​នីមួយៗ។ ​ជាពិសេស ភាគីទាំងពីរបន្តផ្តោតការយកចិត្តទុកដាក់ក្នុងការបង្កលក្ខណៈងាយស្រួលឲ្យក្រុមអ្នក​យក​ព័ត៌មានវ័យក្មេង កម្មាភិបាលបំពេញល្អការងារសារព័ត៌មាននិងមានឱកាសជួបប្រាស្រ័យផ្លាស់ប្តូរជំនាញ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ