24/06/2015 10:22 GMT+7 Email Print Like 0

យុវជននិងក្បាច់រាំហាត់ប្រាណ

ភាព​រស់រវើក​និងទាក់​ទាញ ក្បាច់​រាំសាមញ្ញ​ធម្មតា​របស់​ប្រភេទ​កីឡា​ក្បាច់រាំ​ហាត់​ប្រាណ ពី​​មួយ​​ថ្ងៃ​ទៅ​​មួយ​​ថ្ងៃ​​កាន់​​តែ​ទាក់​ទាញ​សហគមន៍​មជ្ឈដ្ឋាន​យុវវ័យ​វៀតណាម​ចូលរួម។

ក្បាច់រាំហាត់ប្រាណ បាន​មានវត្ត​មាន​យ៉ាង​ឆាប់​រហ័ស​និង​និយម​សម្តែង​ ក្នុង​ពិធីបុណ្យ​ទាន​ឬសកម្មភាព​លេង​សប្បាយ​ប្រចាំ​​ថ្ងៃ របស់ប្រជាជន​នៅប្រទេសនា​នាលើ​ពិភព​លោក។ ប្រទេស​នានាដែល​នៅទិស​បស្ចិម​ប្រទេស ក្បាច់​រាំហាត់​ប្រាណ យើង​អាចមើល​ឃើញនៅតាម​ដងវិថី សួន​ឧទ្យាន ឬក្នុង​ពិធីបុណ្យទាន​ជាដើម។ ហូរ​ចូល​កាន់​វៀត​ណាម​មិនទាន់​បាន​ប៉ុន្មាន ប៉ុន្តែស្ថិតនៅក្នុងបរិយាកាស សប្បាយរីករាយ និង​នាំមកនូវ​នាទី​លំហែ ស្រស់​ស្រាយ ជា​មួយក្បាច់​រាំហាត់​ប្រាណ បាន​ផ្សព្វផ្សាយ​ទូលាយយ៉ាង​ឆាប់រហ័ស​ដល់​មជ្ឈដ្ឋាន សិស្សានុ​សិស្ស និស្សិត នៅ​វៀត​ណាម។

នៅរដ្ឋ​ធានី​ហាណូយ មជ្ឈម​ណ្ឌលឧបត្ថម្ភ​និងអភិវឌ្ឍន៍យុវជន​ហាណូយ ជា​អង្គភាព​ដំបូងដែល​យល់​ដឹង និង​ផ្សព្វ​ផ្សាយ​ក្បាច់​រាំ​ហាត់ប្រាណ​នេះ ក្លាយជា​ចំណង់​ចំណូលចិត្តមួយ​ក្នុងចំណោម​ចំណង់​ចំណូល​ចិត្ត សំរាប់​ជីវភាព​ប្រចាំ​ថ្ងៃរ​បស់​យុវវ័យ។


ទើបហូរចូលកាន់វៀតណាមមិនយូរ ប៉ុន្តែក្បាច់រាំហាត់ប្រាណ បានមជ្ឈដ្ឋានយុវវ័យវៀតណាមទទួលនិងចូលរួមយ៉ាងកុះករ។

មុខសញ្ញាចូលរួមក្បាច់រាំហាត់ប្រាណ ស្ទើតែទាំងអស់គឺយុវវ័យ សិស្សានុសិស្ស និងនិស្សិត។

ក្បាច់រាំហាត់ប្រាណ ច្រើនតែជាក្បាច់សាមញ្ញធម្មតា មិនមានការកំណត់ជាក់ច្បាស់ជូនអ្នកចូលរួម។

ក្បាច់រាំហាត់ប្រាណ ច្រើនតែជាក្បាច់សាមញ្ញធម្មតា មិនមានការកំណត់ជាក់ច្បាស់ជូនអ្នកចូលរួម។

ក្បាច់រាំហាត់ប្រាណ បានប្រារព្ធឡើងនៅទីកន្លែងលេងសប្បាយសាធារណៈ។

យុវវ័យរាំក្បាច់រាំហាត់ប្រាណ លើទំនុកបទភ្លេងដែលជាបទភ្លេងប្រជាប្រិយបូរាណរបស់វៀតណាម

បណ្តាក្បាច់រាំហាត់ប្រាណ នាំមកនូវនាទីលំហែស្រស់ស្រាយ។

ក្បាច់រាំហាត់ប្រាណ តែងពណ៌នានូវសកម្មភាពជិតស្និទ្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្បាច់រាំហាត់ប្រាណ បង្ហាញកម្លាំងខ្លាំងក្លានៃព្រលឹងទន្លេ ព្រៃភ្នំ ជនជាតិ ដោយមានកាយវិការរឹងមាំនិងខ្លាំងក្លា។

ក្បាច់រាំហាត់ប្រាណ កំពុងសន្សឹមក្លាយជាសកម្មភាពវប្បធម៌ផ្សាយទូលាយដល់យុវវ័យទាំងឡាយ។

ក្បាច់​រាំហាត់ប្រាណ មានកាយវិការសាមញ្ញ​ជាច្រើន មិនមាន​លក្ខខ័ណ្ឌ​កំណត់ និង​មិនបែង​ចែក​វ័យចូល​រួម ច្រើន​ពណ៌នា​ពីសកម្មភាព​រស់នៅប្រចាំ​ថ្ងៃ ពល​កម្ម ឬឆ្លុះ​បញ្ចាំង​បរិយាកាសបុណ្យ​ទានលេង​សប្បាយ។ នៅ​វៀត​ណាម ក្បាច់​រាំហាត់​ប្រាណ បាន​សម្តែង​តាមបទ​ភ្លេង ដែល​ជាទំនុកនិពន្ធ​ពីហាណូយ ទឹក​ដីវៀត​ណាម សិស្ស និស្សិត ឬបទ​ចម្រៀង​ប្រជាប្រិយ​បូរាណ ដូច្នេះ​ពេលខ្លះ​ញាក់ ពេលខ្លះ​រដឺនរណ្តំ ម្ញ៉ិក​ម្ញ៉ក់។ ទន្ទឹម​នឹង​នោះ ដោយ​គោល​បំណង​ដើម្បី​ក្បាច់រាំហាត់​ប្រាណ​ផ្សព្វ​ផ្សាយ ដូច​ជាប្រភេទ​សិល្បៈ​សកម្ម​ភាព​វប្បធម៌​មួយ​ដែល​មាន​លក្ខណៈ​សហគមន៍​ខ្ពស់ ក្បាច់រាំ​តែងបង្កើត​បន្ថែមភាព​ទាក់ទាញ ដោយទទួល​បានពីសម្លេង​និងសម្លៀក​បំពាក់ ដើម្បី​ឲ្យ​អារម្មណ៍​អ្នកមើល​ចូលចិត្ត​ក្នុងក្បាច់​រាំនេះ។

មកដល់​សព្វថ្ងៃមានមហោស្រព​ក្បាច់រាំហាត់​ប្រាណអន្តរជាតិ​ បាន​ប្រារព្ធ​ឡើង​សម្រាប់​យុវវ័យ ​នៅ​មហាវិទ្យាល័យ​នៅក្នុង​តំបន់រដ្ឋធានី​​ហាណូយ មាន​ឱកាស​ចូលរួម​ទីលាន​កំសាន្ត​មួយ​សកម្ម មាន​ប្រយោជន៍ សម​ស្រប​នឹង​ចិត្តសាស្រ្ត​របស់មជ្ឈដ្ឋាន​យុវវ័យ។ ក្រៅពីនោះ ក្បាច់រាំ​ហាត់ប្រាណ បានផ្សព្វ​ផ្សាយនិងរីក​ចម្រើនខ្លាំង​នៅខេ​ត្ត ទីក្រុង​ធំៗ​ដូច​ជា៖ ហាយ​ផុង ក្វាង​និញ ដា​ណាំង ទីក្រុង​ហូជីមិញ បាក់​លីវ។ល៕

 

អត្ថបទ៖ ងឹនហា រូបថត៖ វៀតកឿង

បណ្តាអត្ថបទបានផ្សាយ