06/04/2015 20:16 GMT+7 Email Print Like 0

ទំនាក់ទំនងវៀតណាម -អូស្ត្រាលី និងវៀតណាម - នូវែលសេឡង់
យល់ដឹងទៅវិញទៅមកនិងជឿជាក់យុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុងបានធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ចាប់ពីថ្ងៃទី ១៧ ខែមិនា ដល់ថ្ងៃទី ២០ ខែមិនា។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រទេសទាំងពីរ អូ​ស្ត្រា​លី​ និងនូវែលសេឡង់ក៏ឯកភាពលើកទំនាក់ទំនងជាមួយប្រទេស​វៀតណាម​ឈាន​ដល់​កំ​រិត​​​​ខ្ពស់​ថ្មីមួយ ឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។
លោក​នាយករដ្ឋមន្ត្រី​ង្វៀន​តឹន​យុង​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​​លោក​នាយករដ្ឋ​មន្ត្រី​នៃ​ប្រទេស​ទាំងពីរ និង​​​ថ្នាក់ដឹក​នាំ​​នយោបាយ​ជាន់​ខ្ពស់​របស់​ប្រទេសមិត្ត​ដូចជា​​ទេសាភិបាល ប្រធាន​រដ្ឋសភា អភិបាល​រដ្ឋ ​ថ្នាក់​ដឹក​​នាំ​បណ្តាបក្សប្រឆាំង។ លោក​នាយក​រដ្ឋមន្ត្រីក៏​ទទួល​ជួប​​បណ្តាក្រុមធុរកិច្ច​ឈានមុខ ដែលអញ្ជើញ​ចូល​រួម​​​ជួប​សន្ទនា​ជាមួយ​បណ្តាក្រុមធុរកិច្ច ជួប​បណ្តា​អង្គការ​នយោបាយ សង្គម មិត្តភាព និសិ្សត​និង​សហគមន៍​ប្រជាជន​វៀតណាម។

លោកនាយករដ្ឋមន្ត្រី​ង្វៀន​តឹន​យុង​និងថ្នាក់​ដឹក​នាំ​នៃ​ប្រទេសមិត្តទាំងពីរ​ក៏​បានឯកភាព​​​ចាត់​ទុក​ទំនាក់​ទំនង​លើ​គ្រប់​ជ្រុង​ជ្រោយ​វៀតណាម - អស្ត្រាលី និង​វៀតណាម-នូវែលសេឡង់​បាន​អភិវឌ្ឍន៍​​យ៉ាង​ល្អប្រសើរ​លើ​គ្រប់​​​វិស័យ។

ដើម្បី​បើក​ទូលាយ លើក​កំពស់ប្រសិទ្ធិភាព​និង​​​ជាក់​ស្តែង​នៃ​កិច្ច​សហប្រតិបត្តិការ ​ដើម្បី​ឆ្លើយតប​នឹង​តំរូវការ​ថ្មី​របស់​​​យើងនិងភាគីមិត្ត អូស្ត្រាលី​និង​នូវែលសេឡង់​បាន​ឯកភាព​លើក​ទំនាក់​ទំនង​ជាមួយ​វៀត​ណាម​ឈាន​ដល់​កំរិតខ្ពស់​​ថ្មី ឆ្ពោះ​ទៅ​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ។ នេះ​គឺ​ជា​តម្រុយ​ថ្មីសំខាន់​ក្នុងទំនាក់ទំនង​រវាង​វៀត​ណាម​និង​ប្រទេសទាំងពីរ ក្នុង​ក្របខ័ណ្ឌ​នយោបាយ​និង
ច្បាប់​សំរាប់​​ការជំរុញ​យ៉ាង​ខ្លាំង​ក្លា​កិច្ច​សហប្រតិបត្តិ​ការ​​​ក្នុង​​គ្រប់វិស័យ​ដែល​មាន​អត្ថន័យ​ជាយុទ្ធសាស្ត្រ។
 

  លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ទទួល​ស្វាគមន៍​លោក​នាយករដ្ឋមន្ត្រី​ង្វៀនតឹន​យុង។ រូបថត៖​ឌឹក​តាម ទីភ្នាក់​ងារសារព័ត៌មានវៀតណាម

 លោក​នាយករដ្ឋមន្ត្រី​ Tony Abbott អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី​ង្វៀនតឹន​យុង​មកទស្សនា​អគា​រ​រដ្ឋសភា​អូស្ត្រាលី​។ រូបថត៖​ឌឹក​តាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 លោក​នាយករដ្ឋមន្ត្រី​ង្វៀនតឹន​យុង​ជួប​ពិភាក្សាចង្អៀតជាមួយលោកនាយករដ្ឋមន្ត្រី Tony Abbott។​ រូបថត៖​ឌឹក​តាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 លោក​នាយករដ្ឋម​ន្ត្រី​ង្វៀតឹនយុងនិង​លោក​នាយករដ្ឋមន្ត្រី​ Tony Abbo Abbott ​ធ្វើ​ជា​សាក្សី​ក្នុងពិធី​ចុះ​ហត្ថ​លេខា​​លើ​ឯកសារ "បង្កើន​​ដៃគូ​លើ​គ្រប់​វិស័យ​រ​វាង​វៀតណាម​និង​អូស្ត្រាលី"។ រូបថត៖ ឌឹក​តាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 លោក​នាយករដ្ឋមន្ត្រី​ង្វៀន​តឹន​យុង​​ទទួល​ជួប​លោកទេសាភិបាល​អូស្ត្រាលី Peter Cosgrove ។ រូបថត៖ ឌឹក​តាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 លោក​នាយក​រដ្ឋមន្ត្រី​ង្វៀនតឹន​យុង​ទទួល​ជួប​លោក​ស្រី Bronwyn Bishop ប្រធាន​សភាជាន់​ទាបនិងលោក Stephen Parry ប្រធាន​រដ្ឋសភា​ជាន់​ខ្ពស់។ រូបថត៖ ឌឹក​តាម ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

 លោក​នាយករដ្ឋមន្ត្រីង្វៀន​តឹន​យុងទទួល​ជួប​លោកប្រធាន​​បក្ស​ពលកម្ម​ប្រឆាំង Bill Shortenរូបថត៖ ឌឹក​តាម​ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

អំពី​នយោបាយ វៀតណាម​និង​អូស្ត្រាលី​ នូវែលសេឡង់​បាន​ឯកភាព​បង្កើន​ការផ្លាសប្តូរ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​​។ លោក​ទេសាភិបាល​និង​លោក​នាយករដ្ឋមន្ត្រី​​អូស្ត្រាលី​ក៏​បាន​អះអាង​​​​​យ៉ាង​ឆាប់​រហ័ស​នឹងអញ្ជើញ​មក​ទស្សន​​កិច្ច​វៀតណាម។ លោក​នាយករដ្ឋមន្ត្រី​នូវែលសេឡង់​គ្រោង​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​វៀតណាម​ក្នុង​​​ខែ​កញ្ញា​ឆ្នាំ ២០១៥។ ថ្នាក់​ដឹកនាំ​រដ្ឋសភា​​នៃ​ប្រទេស​ទាំងពីរ​នឹង​ចូលរួម​​សហភាព​អន្តរសភា​ពិភពលោក​លើ​ក​ទី​ ១៣២ (IPU-132) រៀបចំ​នៅ​រដ្ឋធានី​ហាណូយ ពី​ថ្ងៃ ២៨ ខែមិនា ដល់​ថ្ងៃទី ១​ ខែមេសា។

អំពីសេដ្ឋកិច្ច ក្នុង​ទស្សនកិច្ច​លើក​នេះ វៀតណាម​និង​អូស្ត្រាលី នូវែលសេឡង់​ទទួល​បាន​កិច្ច​ព្រមព្រៀង​ជាក់​ស្តែង​ជាច្រើន ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ​​ដែល​ភាគីមិត្ត​មាន​សក្តានុពល​​ដែលវៀតណាមត្រូវការ​ដូចជា​កសិកម្ម ឧស្សាហកម្មរុករករ៉ែ វិទ្យាសាស្ត្រ​បច្ចេកទេស និង​អភិវឌ្ឍន៍ធនធាន​មនុស្ស បង្ក​លក្ខណៈ​​​ឲ្យ​ទំនិញ​ សេវកម្ម ចូលទីផ្សារ​ទៅវិញ​ទៅមក​នៃ​ប្រទេស​ទាំងពីរ​​ ក្នុងនោះ​ ភាគី​មិត្ត​ឯកភាព​នឹង​ផ្លាស់​ប្តូរ​​​​ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​ផល​កសិកម្ម ជលផល​របស់​វៀតណាម​ចូល​ដល់​ទីផ្សារ​នៃ​ប្រទេសទាំងពីរ។

ប្រទេសទាំងពីរ​ក៏​មាន​បំណង​ប្រាថ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ការពារជាតិ  - សន្តិសុខ​ជាមួយ​ប្រទេសវៀត​ណាម​​​លើ​​បញ្ហា​ជាក់​ស្តែង​ជា​ច្រើន​​ដូចជា​បន្ត​យ៉ាងសកម្ម​ជួយ​ឧបត្ថម្ភ​វៀតណាម​អំពី​បណ្តុះ​បណ្តាល​ភាសា​អង់​​​គ្លេស​និង​ឯកទេស លើក​កម្ពស់​សមត្ថភាព​ចូលរួម​សកម្មភាព​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ សមត្ថភាព​​និតីប្រតិបត្តិ​​​លើ​សមុទ្រ សង្គ្រោះ​នាវា​មុជទឹក បោះសំអាតគ្រាប់មីន​​ដោយ​សង្គ្រាម​បន្សល់​ទុក បើក​ទូ​លាយ​កិច្ច​សហ​ប្រតិបត្តិការ​ប្រឆាំង​នឹង​បទល្មើស​ឆ្លង​ដែន បទល្មើស​បច្ចេកវិទ្យាខ្ពស់ ប្រឆាំង​ភេរវកម្ម ធានា​សន្តិ​សុខ​បណ្តាញ​ internet ។ លោក​រដ្ឋមន្ត្រី​ក្រសួងការពាជាតិនូវែលសេឡង់​នឹង​​​ឆាប់​អញ្ជើញ​មក​ទស្សនកិច្ច​ប្រទេស​​វៀតណាម​ក្នុងឆ្នាំនេះ។

ទន្ទឹមនឹងបណ្តា​បញ្ហាទ្វេភាគី ប្រទេសទាំងពីរ​ក៏​ឯកភាព​បន្តបង្កើន​ទំនាក់ទំនង​សហប្រតិបត្តិការ​និង​សហការ​យ៉ាង​​​ល្អប្រសើរ​ជាមួយវៀតណាម​លើបណ្តា​វេទិការ​ពហុភាគី​ក្នុងតំបន់​និង​អន្តរជាតិ គាំទ្រ​និង​ជួប​ឧបត្ថម្ភ​ទៅ​វិញ​​ទៅមក​ក្នុង​ការចរចា​និងអនុវត្ត​ន៍​កិច្ច​ព្រមព្រៀង​ដៃគូ​​សេដ្ឋកិច្ចគ្រប់​ជ្រុង​ជ្រោយ​តំបន់​ (RCEP) កិច្ច​ព្រម​ព្រៀង​​​​ដៃគូ​អន្តរប៉ាស៊ីហ្វីក (TPP)។

ថ្នាក់​​ដឹក​នាំ​នៃ​ប្រទេសទាំងពីរឯកភាព​ជាមួយ​វៀតណាម​អំពី​សំណើ​ចាំបាច់​នៃ​ការរក្សា​សន្តិភាព សន្តិសុខ​នៅ​អាស៊ី​ - ប៉ាស៊ីហ្វីក ដោយហេតុ​នេះបញ្ជាក់ពី​​តួនាទី​សំខាន់​របស់​ការ​រក្សា​សន្តិសុខ ស្ថេរភាព សន្តិសុខ សុវត្ថិភា​​ សេរី​​​​ផ្លូវ​សមុទ្រ​ អាកាសចរណ៍​នៅ​សមុទ្រ​ខាង​កើត មិន​គំរាម​កំហែង ឬ​ប្រើប្រាស់​កម្លាំង ដោះស្រាយ​​ដោយ​សន្តិ​វិធីបណ្តា​ជម្លោះ​លើ​សមុទ្រ​​តាម​​ច្បាប់​​អន្តរជាតិ ក្នុងនោះ​មាន​សន្ធិសញ្ញា​នៃ​អង្គការ​សហប្រជាជាតិ​អំពី​ច្បាប់​​សមុទ្រ​ ១៩៨២។

 
 

 ពិធី​ទទួល​​ស្វាគមន៍លោក​នាយករដ្ឋមន្ត្រីង្វៀន​តឹនយុង​បាន​អនុវត្តន៍​​ដោយរួមមានពិធីការ​ពិសេស​តាម​​ពិធី​ប្រពៃណី​របស់​ជនជាតិ Maori។ រូបថត៖ ឌឹក​តាម  –ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លោកនាយករដ្ឋមន្ត្រី​នូវែលសេឡង់ John Key ទទួល​ស្វាគមន៍​លោក​នាយករដ្ឋមន្ត្រី​ង្វៀនតឹន​យុង។ រូប​ថត​៖ ​ឌឹក​តាម  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លោក​នាយករដ្ឋមន្ត្រី​ង្វៀនតឹន​យុងពិភាក្សាការងារ​ជាមួយ​លោកនាយករដ្ឋមន្រ្តី John Key ។ រូបថត៖ ឌឹក​តាម ​- ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លោកនាយករដ្ឋមន្ត្រី​ទាំំងពីរធ្វើ​ជាសាក្សី​ក្នុងពិធី​ចុះ​ហត្ថលេខា​ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។ រូបថត៖ ឌឹក​តាម -ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

 លោក​នាយករដ្ឋមន្ត្រី​ង្វៀនតឹន​យុង​ទទួល​ជួប​លោក​ទេសាភិបាលនូវែលសេឡង់ Jerry Mateparae។ រូប​ថត​៖ ឌឹក​តាម -ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

 លោកនាយករដ្ឋមន្ត្រីង្វៀនតឹន​យុងនិង​លោកជំទាវ​ជាមួយ​លោក​ប្រធានរដ្ឋសភា​នូវែលសេឡង់ David Carter និង​លោកជំទាវ។ រូបថត៖ ឌឹក​តាម -ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

 លោក​នាយករដ្ឋមន្ត្រី​ង្វៀនតឹន​យុង​មកទស្សនាកិច្ច​មហាវិទ្យាល័យ​បច្ចេកវិទ្យា Auckland មហាវិទ្យាល័យ ឈានមុខ​របស់​នូវែលសេឡង់។ រូបថត៖ ឌឹក​តាម - ទីភ្នាក់ងារសារព័ត៌មាន​វៀត​ណាម​។

 
 អនុវត្តន៍​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម /កាសែត​រូបភាព​វៀតណាម

 
បណ្តាអត្ថបទបានផ្សាយ