19/02/2016 09:41 GMT+7 Email Print Like 0

យថាទស្សន៍សហប្រតិបត្តិការជាច្រើនរវាងសហគ្រាសវៀតណាមនិងឆែក


យថាទស្សន៍សហប្រតិបត្តិការជាច្រើនរវាងសហគ្រាសវៀតណាមនិងឆែក

នាថ្ងៃទី១៧ ខែ​កុម្ភះ ឆ្នាំ២០១៦ នៅទី​ក្រុង Praha សាធារណរដ្ឋឆែក សមាគមអង្គភាព​អាជីវកម្ម​តូចនិង​មធ្យម​វៀត​ណាម បាន​រៀបចំសិក្ខាសាលា​តុមូល ឧទ្ទេសនាមចំពោះ​ដំណាង​ចំនួន​៤០នៃ​បណ្ដា​សម្ព័ន្ធ​សមាគម​អង្គ​ភាព​អាជីវកម្ម និង​អាជីវករឆែក ដែល​បានយកចិត្តទុកដាក់ ចំពោះទីផ្សារវៀតណាម។ អញ្ជើញចូលរួមសិក្ខាសាលា​នេះ​លោក To Hoai Nam អនុប្រធាន និងជាអគ្គលេខាធិការសម្ព័ន្ធសមាគម អង្គភាពអាជីវ​កម្មតូច​និងមធ្យម​វៀត​ណាម បាន​ឧទ្ទេសនាម​ អំពីបណ្ដាបំរ៉ែបំរួលសកម្មនាពេលថ្មីៗ​នេះ នៅបរិយាកាសវិនិយោគនៅ​វៀត​ណាម សកម្មភាព​របស់​បណ្ដាអង្គភាព​អាជីវ​កម្មតូច​និងមធ្យមវៀតណាម និងសមត្ថភាពសហប្រតិបត្តិការ រវាងសហគមន៍អង្គភាព​អាជីវកម្ម​នៃប្រទេស​ទាំងពីរ​។

​នៅទីនេះ បណ្ដាអង្គភាពអាជីវកម្មឆែកបានចាត់ទុកថា៖ វៀតណាមមានបរិយា​កាសវិនិយោគប្រកួតប្រជែង ហើយឆែក​កំពុងបង្កើត​ផែនការ​កសាង​ដៃគូនៅវៀត​ណាម​។ លោក Vaclav Aubrecht ប្រធាន​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ឆែក​បាន​អោយដឹង​ថា៖

“​បណ្ដាអាជីវករឆែកមកដល់វៀតណាម ដើម្បីស្វែងយល់អំពីស្ថានភាពនៅទី​នេះ។ ចាប់តាំង​ពីពេល​មក​វៀត​ណាម​ជាលើកដំបូង​ឆ្នាំ​១៩៩៧​មក ខ្ញុំឃើញថាវៀត​ណាម​កំពុងអភិវឌ្ឍន៍​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។ មិត្ត​ស្វែង​រកបាន​ដៃគូគួរ​អោយ​ទុក​ចិត្ត​ មានផលិតផលពិសេសដោយឡែក​គុណភាព នៅពេលណោះវៀតណាមជាទីក​ន្លែងដែល​មិត្ត​ទុក​ចិត្ត​បាន​។ នៅទី​នោះ ទ្វាជានិច្ចកាលបើក ចំពោះមិត្ត​ទាំង​ឡាយ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ