21/08/2017 14:47 GMT+7 Email Print Like 0

មីសួមិញហ៊ង (Minh Hong)

ប្រសិទ្ធភាពដែល​​នាំមក​​ស្មើនឹង​​១៥​ដង បើ​​ប្រៀប​ជាមួយ​មុខ​របរធ្វើ​​ស្រូវ​ និង​ដាំ​ដំណាំ​មន​ចិញ្ចឹម​ដង្កូវ​​​នាង​ សព្វថ្ងៃ​មុខ​របរ​​ផលិតមីសួ ​បាន​នាំ​មក​​ប្រភព​ចំណូល​សេដ្ឋកិច្ច​ខ្ពស់​ចម្បង​ សម្រាប់​ក្រុម​គ្រួសារ​​​ប្រជាជន​នៅ​ក្នុង​ភូមិរបរ​​មិញ​ហ៊ង ​(Minh Hong)​ (ឃុំ​មិញ​ក្វាង​ - Minh Quang ស្រុក​បាវី -​ Ba Vi ក្រុង​​ហាណូយ​) ដោយ​​កម្រិត​មធ្យមពី​១៥០​ ដល់​២០០​លានដុង​ ​ក្នុង​មួយ​​គ្រួសារ​​​​អំឡុង​មួយ​​ឆ្នាំ​។ ឆ្នាំ​២០១៥ ផលិតផល​គុយ​ទាវយ៉ុង​​​របស់​តំបន់​ដី​​នេះ ​អះ​អាង​​​បាន​​​ទីតាំង​នៅ​​​លើទីផ្សារ​​ប្រើប្រាស់​ ខណៈ​​​បាន​នាយក​ដ្ឋាន​កម្មសិទ្ធិបញ្ញា​ (ក្រសួង​វិទ្យាសាស្រ្ត​បច្ចេកវិទ្យា) ទទួល​​ស្គាល់​ជា​ផ្លាក​សញ្ញា​សមូហភាព​ “​មីសួ​​​​​មិញ​ហ៊ង (Minh Hong)​”។​
 

តាម​លោក​​ ង្វៀន​វ៉ាន់​យ្វឹន (Nguyen Van Duan) ប្រធាន​សហករណ៍​កសិកម្ម​​មិញ​ហ៊ង (Minh Hong)​ ឆ្នាំ​១៩៦៦​ ទូទាំង​ភូមិ​មិញ​ហ៊ង ​(Minh Hong) មាន​​៩៧​​ក្រុម​គ្រួសារ​ប្រកប​​មុខ​របរ​ដាំដំណាំ​​​មន​ចិញ្ចឹមដង្កូវ​​នាង​ ​តាម​បែប​​​កសិដ្ឋាន​។ ក្នុង​ពេល​រដ្ឋ​អូស​យក​ដី​ធ្លី​ កសិករ​​នៅ​ក្នុង​ភូមិ​មិញ​ហ៊ង (Minh Hong)​ ចាប់​ផ្តើម​បង្វែល​​ទៅ​ដាំដំណាំ​​យ៉ុង​រៀង​ ​​(សន្តាន​ដើម​រំដេង) នៅ​​តាមជ្រលង​​ទឹក​ជ្រោះ​ ដើម្បី​​យកមើម​​ធ្វើជា​ម្សៅ​ ហើយនេះ​ក៏​ជា​ដើម​កំណើត​នៃ​មុខ​របរ​មីសួ​​។ កាល​ទើប​​ចាប់​ផ្តើម​ធ្វើ​ ក្រុម​គ្រួសារ​ណា​ក៏ត្រូវ​អនុវត្ត​ដំណាក់កាល​ផលិត​​មីសួ​​ ​តាម​​បែប​​​សិប្បកម្មទាំង​អស់​​ រៀង​រាល់​​ថ្ងៃ​ក្រុម​គ្រួសារ​ម្នាក់​ផលិត​បាន​​មីសួ​​​​ត្រឹម​​​​​​១៥​គីឡូក្រាម​តែប៉ុណ្ណោះ​។ ទោះបី​មាន​ផលិតផល​មីសួ​​ឆ្ងាញ់​ ប៉ុន្តែ​អ្នកភូមិ​នៅតែ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ចម្បង ​​ដោយ​ប្រកប​មុខ​របរ​ដាំ​ដំណាំ​​យ៉ុង​​រៀង​ ផលិ​ត​ម្សៅ​ យ៉ាង​នេះ​បាន​ជា​​​ផលិត​ផល​មីសួ​​​​​មិញ​ហ៊ង (Minh Hong) ​តិចនរណាដឹង​​ស្គាល់​។​
 
ឆ្នាំ​២០០១​ មិញ​ហ៊ង (Minh Hong)​ បាន​ទទួល​ស្គាល់​ជា​ភូមិ​របរ​ច្នៃ​​​ម្សៅ​ ការ​ផលិតមីសួ​​នៅ​​ទីនេះ​ ទើប​ពិតប្រាកដ​អភិវឌ្ឍន៍​​ខ្លាំង​ឡើយ​។ មក​ដល់​សព្វថ្ងៃ​ មិញ​ហ៊ង​ (Minh Hong) បង្កើត​បាន​សហករណ៍​​កសិកម្ម​ ក្នុងនោះ​មាន​១៦៥​/២៨៩ ក្រុមគ្រួសារ​​ជំនាញច្នៃ​ម្សៅ​និង​ផលិត​នូវ​ផលិតផល​​មីសួ​​​។ ដំណើរ​​ការ​ផលិត​មីសួ​នៅទី​នោះ​ ​តែង​ប្រព្រឹត្ត​ទៅ​មមាញឹកពេញមួយ​​ឆ្នាំ​។ ចង្វាយ​មីសួ​​ហាល​ជាជួរនៅ​គ្រប់​ទីកន្លែង​​ក្នុង​ផ្ទះ​និងខាងក្រៅ​​ទីលាន​​។ ដើម្បី​លើក​​កម្ពស់​គុណភាព​​ផលិតផល​ ក៏ដូចជា​​កាត់​បន្ថយ​​បាន​​កម្លាំង​ពលកម្ម​ ក្រុម​គ្រួសារ​បាន​វិនិយោគ​​ប្រព័ន្ធ​ម៉ាស៊ីន​​ចម្រាញ់​ម្សៅ​​​ ដោយ​ប្រើ​អគ្គិសនីមាន​​ចរន្តបី​​ ឆ្នាំង​ចំហុយម្សៅ​ ​និង​ម៉ាស៊ីន​កាត់មីសួ​​​។
 
ដើម្បី​ធ្វើ​មីសួ អ្នកភូមិ​​នៅទី​នេះ ត្រូវ​ច្នៃ​អំពី​​វត្ថុធាតុ​ពី​មើម​យ៉ុង​​រៀង​។ សព្វថ្ងៃ​ផ្ទៃដី​​ដាំ​យ៉ុ​ង​រៀង​ នៅ​មិញ​ហ៊ង (Minh Hong) ​ឡើង​​ដល់​១៨០​ហិកតា​ ហើយ​ប្រមូលផល​​​ច្រើន​បំផុត ចាប់ពី​ខែ​៩​ ​​រហូត​ដល់​ខែ​​១​ ចន្ទ​គតិ​។ បង​ហ្វាង​​ង៉ុក​ទ្រឿង (Hoang Ngoc Truong)​ ជា​ម្ចាស់​​មូលដ្ឋាន​ច្នៃ​ម្សៅ​មួយ​ឲ្យដឹង​ថា​ មើម​យ៉ុ​ង​រៀង​​បាន​ដាំ​នៅ​ភូមិ​មិញ​ហ៊ង​​ (Minh Hong) ងាយ​ថែទាំ​​ ធុញ​កម្តៅ​ល្អ​​ មេឃ​​កាន់តែ​ក្តៅ​​​ មើ​ម​យ៉ុ​ង​​រៀង​​ ​កាន់តែ​មាន​ម្សៅ​ច្រើន​និង​ក្លិន​ក្រអូប​​​​ថែម​ទៀត យ៉ាងនេះ​ទើ​ប​​ផលិតផល​មីសួ​​​របស់​​​មិញ​​ហ៊ង​ (Minh Hong) មាន​ពណ៌​ស​ ​និង​ស្វិត​ជាង​ បើ​​ប្រៀប​​នឹងមីសួ​របស់​មូលដ្ឋាន​​ផ្សេងៗ​។ ​ទន្ទឹមនោះ​ ការ​វិនិយោគ​១៦៥​គ្រឿង​​ម៉ាស៊ីន​សម្ងួត​ ​ដំណើរ​ការ​ពេញ​មួយ​ថ្ងៃ​ មធ្យម​​ក្រុម​គ្រួសារ​និមួយៗ​ច្នៃ​​​ម្សៅ បាន​​​២០​​តោន​ក្នុងមួយ​ថ្ងៃ​។ ហេតុ​នេះ​ហើយ​ ក្រៅពីការ​ផ្គត់​ផ្គង់​ម្សៅ​​ឲ្យ​មូលដ្ឋាន​​ផលិត​​មីសួ​​​ទាំងអស់​​​របស់​មូលដ្ឋាន​។ ក្រុម​គ្រួសារ​​ទាំងនេះ​​​ នៅ​លក់​ឲ្យ​ឈ្មួញ​ដែល​​មក​​ប្រមូល​ទិញ ​ដើម្បី​ផ្គត់​ផ្គង​ឲ្យ​រោង​ចក្រ​ច្នៃ​​នំ​និង​​ស្ករ​​គ្រាប់​។



មើមយ៉ុងរៀង វត្ថុធាតុចម្បង សម្រាប់អ្នកភូមិរបរមិញហ៊ង (Minh Hong) ប្រើប្រាស់ធ្វើមីសួ​។

មើមយ៉ុងរៀង ក្រោយពីពេលបានកិននិងផ្អាប់កន្លងទៅ៤ម៉ោង នឹងបង្កើតបានជាម្សៅ។

មីសួទន់បានហាលសម្ងួតក្រោម កម្តៅថ្ងៃ ក្រោយពីលាតជាផ្ទាំង។


គួរកាត់មីសួតាមបែបសិប្បកម្ម តែសព្វថ្ងៃក្រុមគ្រួសារផលិតកម្មទាំងអស់នៅភូមិមិញហ៊ង (Minh Hong)
ចាប់ផ្តើមវិនិយោគបំពាក់ម៉ាស៊ីនកាត់ ដើម្បីកាត់បន្ថយពេលវេលាផលិតកម្ម។


មីសួក្រោយពេលហាលសម្ងួត នឹងបាននាំទៅកាន់ក្រុមគ្រួសារ...។ល។

ក្រោយមកនឹងបានបែងចែកជាបាច់ ដែលមានទម្ងន់១គីឡូក្រាមក្នុងមួយដុំ...។ល។

ជាពិសេស សសៃមីសួ​ចាក់កណ្តាញ់ បានរៀបលាក់នៅចំកណ្តាលនៃសសៃត្រង់រលូន។

ខិតជិតបុណ្យចូលឆ្នាំថ្មីវៀតណាម បរិមាណមីសួ​បានផលិតជារៀងរាល់ថ្ងៃ នៅភូមិរបរមិញហ៊ង (Minh Hong)
ប្រហែល៧០០ដល់៨០០គីឡូក្រាម...។ល។


ក្រោយមកផលិតផលមីសួ​មិញហ៊ង (Minh Hong) បានខ្ចប់និងបញ្ជូនទៅប្រើប្រាស់​នៅតាមខេត្តក្រុងក្នុងប្រទេស។

បាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ទទួលស្គាល់ជាផ្លាកសមូហភាព “មីសួ​មិញហ៊ង (Minh Hong) ” ឆ្នាំ២០១៥
ក្រុមគ្រួសារផលិតកម្ម ចាប់ផ្តើមផលិតកញ្ចប់ខ្ចប់ផលិតផល ដើម្បីជួយអតិថិជនស្គាល់ចំណាំបានផលិតផល។

ពេល​ប្រមូល​ទិញ​ម្សៅពី​ក្រុម​គ្រួសារ​ច្នៃ​ម្សៅ​ មូល​ដ្ឋាន​ផលិត​មីសួ​​ទាំងអស់ តែងតែ​​រែង​សម្អាត​ដោយ​ទឹក​ចាប់​ពី​​​ពីរ​ទៅ​បី​លើក​​ ដើម្បី​កម្ចាត់​​កាក់​កខ្វក់​ឲ្យ​អស់​ រួច​ទើប​លាយ​ម្សៅ​។ ពេល​​កូ​រ​​ម្សៅ​ ត្រូវ​លាយតាម​​អត្រា​​កំណត់​ ដើម្បី​ពេល​ចាក់​ម្សៅ​ៗ​​ឆ្អឹន​​​ស្មើ​ ​ដល់​​ពេល​កាត់​​ជា​សសៃមីសួ​ក៏មិន​​​បាក់​ម៉ដ្ឋ​។ អ្នក​ភូមិ​មិញហ៊ង (Minh Hong)​ ​​តែង​ក្រោក​ពី​​​ម៉ោង​៤​ព្រឹក​ ដើម្បីចាក់​ចំហុយ​ម្សៅ​​​ឆាប់​​ៗ ​ឲ្យ​ទាន់​​ហាល​​​​​ថ្ងៃ​។ សព្វថ្ងៃ​ ដោយ​មាន​ការ​វិនិយោគ​​​ឆ្នាំង​ចំហុយ​ ទើប​ដំណាក់​កាល​ចាក់​ម្សៅ​​ក៏​រហ័ស​និង​ងាយ​ស្រួល​ជាង។ ​ក្រោយ​ពេលម្សៅ​បានចាក់​​លាត​​រួច​ស្រេច ​នឹង​បាន​យក​ទៅ​ហាល​​ថ្ងៃ​​ប្រហែល​ពី​បី​ដល់​បួន​ម៉ោង​​ ហើយ​យក​ចូល​ទៅ​គាបរួច​កាត់ជាសសៃ​​។ ក្នុង​ដំណាក់​កាល​ចងមីសួ​ជា​បាច់​​ អ្នក​ភូមិ​មិញ​ហ៊ង​ (Minh Hong)​ សុទ្ធតែយក​សសៃ​​មិសួ​ដែល​បាក់​​កណ្តាញ់​ក្នុងពេល​​កាត់​​ ដាក់ទៅចំ​​​កណ្តាល​​បាច់​មីសួ​​​។ នេះ​ក៏ជា​លក្ខណៈ​​ពិសេស​ដោយ​ឡែក​ សម្រាប់​អ្នកទិញ​ស្គាល់​ដឹង​នូវ​ផលិតផល​​មីសួ​​​មិញ​ហ៊ង (Minh Hong)​​។ ដើម្បី​ធានា​សុវត្ថិភាព​អនាម័យ​​ និង​គុណភាព​ផលិតផល​ ក៏ដូចជា​ការ​រក្សា​ពាណិជ្ជសញ្ញា​ភូមិ​របរ​ ក្រុម​គ្រួសារ​ផលិតមីសួ​ សុទ្ធតែ​មិន​ប្រើជាតិ​​គីមី​ borax ​ធ្វើថ្នាំសម្អាត​ឲ្យ​​ស ឬ​គ្រឿង​រណប​មាន​ជាតិ​ពុល​។ ហេតុ​នេះ​ហើយ​ មីសួ​​មិញ​ហ៊ង (Minh Hong)​ ​ តែង​បាន​អ្នក​ប្រើប្រាស់​នៅ​តាម​ខេត្ត​ក្រុង​​ពេញ​និយម​​ប្រើ​។​
 
ការដែល​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ (​ក្រសួង​​វិទ្យាសាស្រ្ត​បច្ចេកវិទ្យា​) ទទួល​ស្គាល់​ផលិតផល​​ពាណិជ្ជកម្ម​មីសួ​មិញ​​ហ៊ង (Minh Hong)​​ ឆ្នាំ​២០១៥ មក​ដល់​សព្វថ្ងៃ ​ផលិតផល​មីសួ​សុទ្ធ​តែបាន​ក្រុម​គ្រួសារ​​ខ្ចប់ជា​ប្រអប់​កញ្ចប់​​ត្រឹម​ត្រូវ មាន​​សរសេរឈ្មោះ​ អាសយដ្ឋាន​ លេខទូរសព្ទ​ក្រុម​គ្រួសារ​ផលិត...។ល។​ នាំ​ទៅ​​ប្រើប្រាស់​គ្រប់ទីកន្លែង​តាម​​ខេត្ត​​ក្រុង​។ ផលិតផល​ប្រើប្រាស់​ច្រើនបំផុត​នៅតាម​ខណ្ឌ​​តឹន​ប៊ិញ​​ (Tan Binh) (ទីក្រុង​ហូជីមិញ​) ​ហាឡុង​ - Ha Long (ខេត្ត​ក្វាងនិញ - Quang Ninh) ខេត្ត​ហាយ​យឿង​ (Hai Duong) ខេត្ត​ភូថ័រ (Phu Tho)​ ខេត្ត​​ហ្វ័រ​ប៊ិញ​ (Hoa Binh)​...។ល។ លក់​ដោយ​តម្លៃ​៥០.០០០ដុង​​ក្នុងមួយ​គីឡូក្រាម​​។ ជា​ពិសេស​​ ឱកាស​​បុណ្យ​ចូល​ឆ្នាំថ្មី​​​ប្រពៃណី​ជាតិ​​ តម្រូវការ​ទីផ្សារ​​​ខ្ពស់​ ទើប​​ក្រុម​គ្រួសារ​ជាច្រើន​ ត្រូវ​​ជួល​កម្មករ​​ពី​៥ដល់​៧នាក់​ ធ្វើ​បន្ថែម ​​ដោយ​បរិមាណ​ផលិត​​​ចេញ​ពី​៧​០០​ដល់​​៨​០០​គីឡូក្រាម​ក្នុងមួយថ្ងៃ​។​
 
អាច​និយាយ​បាន​ថា មកដល់​សព្វថ្ងៃការ​ជម្រុញ​ផ្សាយពាណិជ្ជកម្ម​ គុណភាព​ផលិតផល​​មីសួ​​ ទៅ​ដល់​គ្រប់ទីកន្លែង​នៅ​ទូទាំង​​ប្រទេស​ ជីវភាព​រស់​នៅ​របស់​អ្នកភូមិ​មិញ​ហ៊ង (Minh Hong)​ ​ ពីមួយថ្ងៃទៅ​មួយថ្ងៃ​​បាន​កែ​​លម្អ​ ដោយ​សារ​មាន​ប្រាក់​ចំណូល​សេដ្ឋកិច្ច​​លំនឹង​ ពី​មុខរ​បរ​ផលិត​ប្រពៃណី​។ តាម​រយៈ​នោះ រួម​ចំណែក​អនុវត្ត​នូវ​​គោល​ដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ សង្គម​កិច្ច​ របស់​ស្រុក​បាវិ​ (Ba Vi) និង​ក្រុង​ហាណូយ​៕​
 

 

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញ់ឡុង​
 

បណ្តាអត្ថបទបានផ្សាយ