27/10/2014 09:56 GMT+7 Email Print Like 0

មិនទុកឲ្យអានុភាពណាមួយបំផ្លិចបំផ្លាញទំនាក់ ទំនងពិសេសរវាងវៀតណាម - កម្ពុជា


លោក​ផៃ ស៊ីផាន (រូបថតៈ vov)

“រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាមានការផ្តូចផ្តើមគំនិតការពារ និងអភិវឌ្ឍន៍ទំនាក់ទំនជាមួ​​យ​​​​​ វៀតណាម សមិទ្ធិលដ៏ធំធេងនៃដំណើរការរួម ប្រគៀកស្មា ប្រយុទ្ធក្នុងច្រើនដំណាក់ កាល​​ប្រវត្តិសាស្រ្ត និងប្តេជ្ញាចិត្តមិនទុក ឲ្យអានុភាពណាមួយ បំផ្លាញទំនាក់​ទំនងសាមគ្គីជាពិសេស​នេះ”​។  នោះជាសេចក្តីប្រកាសរបស់អ្នក​នាំពាក្យរដ្ឋាភិបាលកម្ពុជា​លោក ផៃស៊ីផាន ពេល​ដែល​ឆ្លើយ​សម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យសម្លេងវៀតណាម ប្រចាំនៅកម្ពុជា នាថ្ងៃទី២៣ខែតុលា ឆ្នាំ២០១៤។

ស្តីអំពីការដែល នាពេលកន្លងទៅ មានមុខសញ្ញាមួយចំនួនធ្វើបាតុកម្មបង្កអុកឡុកនៅមុខស្ថាន ទូតវៀតណាម ប្រចាំនៅកម្ពុជា ដោយមានអំពើញុះញុង បំប្លែងប្រវត្តិសាស្ត្រអំពី ទំនាក់ទំនង​នៃ​ប្រទេស​​ទាំងពីរ​ លោក​ផៃស៊ីផាន បានអះអាងថា៖“វៀតណាមមិនមែនជាកត្តា​គំរាមកំហែង​សន្តិសុខ​​របស់កម្ពុជាទេ ផ្ទុយទៅវិញវៀតណាមជា ប្រភពលើកទឹកចិត្តចំពោះកម្ពុជាទៀតផង។ យើងខ្ញុំប្តេជ្ញា មិនឲ្យ ក្រុមជនណាដែលគ្មានការយល់ដឹងអំពីប្រវត្តិសាស្រ្តបង្កញុះញុង បំបែកទំនាក់ទំនង នៃប្រទេសទាំងពីរឡើយ។ យើង​មាន​កេរិ៍​ដំណែល​ប្រវត្តិសាស្រ្ត​រឹង​មាំ​គ្មាន​អ្វី​អាច​កាត់ផ្តាច់បានទេ។ រាជរដ្ឋាភិវបាលមិនគាំទ្រ និងប្រជាជនកម្ពុជាទាំងអស់ក៏មិនគាំទ្រដែរ”។

អ្នកនាំពាក្យ១រូបនេះក៏បានឲ្យដឹងថា នាពេលខាងមុខ រដ្ឋាភិបាលកម្ពុជា នឹងជម្រុញការ​ផ្សព្វ​ផ្សាយ​ ដើម្បីមុខសញ្ញាឱកាសនិយមនៅកម្ពុជាយល់ច្បាស់ជាងអំពីច្បាប់អន្តរជាតិ អំពី វៀត ណាម អំពីកម្ពជាក្រោម។ រដ្ឋាភិបាលកម្ពុជាប្តេជ្ញាគោ រព​ច្បាប់អន្តរជាតិ​ក៏ដូច​ជាច្បាប់​របស់​ខ្លួន ផងដែរ៕

តាមVOV5-វិទ្យសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ