12/06/2015 10:59 GMT+7 Email Print Like 0

មិនទាន់មានព័ត៌មានពលរដ្ឋវៀតណាមក៏ដូចជាជនបរទេសនៅវៀតណាមត្រូវឆ្លងជំងឺ MERS-CoV

នៅសន្និសីទកាសែតសាមញ្ញនៃក្រសួងការបរទេសនាថ្ងៃទី១១ខែមិថុនា ឆ្នាំ២០១៥​ ឆ្លើយសំនួរ​អំពី​ប្រតិកម្ម​របស់​វៀត​ណាមចំពោះការដែលក្រុមប្រទេស​ឧស្សាហកម្មជួរមុខពិភពលោកចំនួន៧ (G7) នាថ្ងៃទី៨ខែមិថុនា បាន​ចេញ​​សេចក្តី​ថ្លែងការណ៍រួមសម្ដែងការព្រួយបារម្ភអំពីសមុទ្រខាងកើតនោះ អ្នកនាំពាក្យក្រសួងការ​បរទេស​វៀត​ណាម​លោក Le Hai Binh បានចាត់ទុកថា ស្ថានភាពបច្ចុប្បន្ននៅ​សមុទ្រខាងកើតបានបណ្ដាលការ​ព្រួយ​បារម្ភ​ដ៏​ជ្រាល​ជ្រៅក្នុងសហគមន៍អន្តរជាតិនិងច្បាស់ណាស់ថា គ្មានផលប្រយោជន៍សំរាប់ការរក្សាសន្តិភាពស្ថិរភាពនៅ​ដំបន់​ក៏ដូចជានៅសមុទ្រខាងកើតឡើយ។ វៀតណាមស្វាគមន៍និងគាំទ្ររាល់ការ​រួម​ចំណែកមានចរិតលក្ខណៈ​ស្ថាបនា​សកម្មនិងមានការទទួលខុសត្រូវរបស់​បណ្ដាប្រទេសក្នុងនិងក្រៅដំបន់ដើម្បីសន្តិភាពស្ថិរភាព​នៅ​សមុទ្រ​ខាងកើត។

ទាក់ទិនដល់ជំងឺ MERS-CoV ដែលកំបុងកើនឡើងនៅកូរ៉េខាងត្បូងនិង​ស្ថានភាពពលរដ្ឋវៀតណាមនៅទីនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ​លោក Le Hai Binh បានអះអាងថា៖“ក្រសួងការបរទេស​រួមជាមួយ​ស្ថាប័ន​ដំណាងការទូតរបស់វៀតណាមប្រចាំនៅឯបរទេសបានជ្រាបជូនព័ត៌មានដល់ពលរដ្ឋ​ឲ្យមិន​ទៅដ​ល់​ដំបន់​មានអាសន្ន​រោគក៏ដូចជាដំបន់បានរាយការណ៍មានអ្នកសង្ស័យឆ្លងជំងឺ។ គិតដល់ឥឡូវនេះមិនទាន់មាន​ព័ត៌មាន​​អះអាង​អំពីការដែលពលរដ្ឋវៀតណាមឬជនបរទេសនៅវៀតណាមឆ្លងជំងឺនេះនៅឡើយ។ ប៉ុន្តែ​ក្រសួងការបរទេសរួមជាមួយស្ថាប័នដំណាងរបស់វៀតណាមនៅឯបរទេសក្នុងនោះមានកូរ៉េខាងត្បូងផងកំពុង
តាម​ដានយ៉ាងម់ត់ចត់ដើម្បីមានវិធានការចាំបាច់ក្នុងករណីបន្ទាន់៕”

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ