25/04/2015 12:49 GMT+7 Email Print Like 0

មិត្តភក្តិអន្តរជាតិសាមគ្គីគាំទ្រវៀតណាមក្នុងការតស៊ូឯកភាពប្រទេសជាតិ

មិត្តភក្តិអន្តរជាតិសាមគ្គីគាំទ្រវៀតណាមក្នុងការតស៊ូឯកភាពប្រទេសជាតិ (laodong.com.vn)
 

ដើម្បីអំណរខួបលើកទី៤០ នៃទិវារំដោះភាគខាងត្បូងឯកភាព​ប្រទេសជាតិ(ទី៣០ខែមេសា) នាព្រឹកថ្ងៃទី២៤​ខែ​មេសា​ឆ្នាំ​២០១៥ សារ​មន្ទីរប្រវត្តិសាស្ត្រជាតិ​នៅ​រដ្ឋធានីហាណូយ បាន​ប្រារព្ធ​ពិព័ណ៌​ដោយប្រធាន​បទ​​ប្រជា​ជន​​​ពិ​ភព​លោក​​សា​មគ្គី ជា​មួយ​វៀត​ណាម​ក្នុង​ការ​តស៊ូ​ឯកភាព​ប្រទេស​ជាតិ ១៩៥៤-១៩៧៥។​ បណ្ដា​​ឯក​សារ​វត្ថុ​​​តាំង​​បង្ហាញរួម​មាន​ផ្នែកខ្លឹមសារ​ចំនួន២។ ផ្នែក​ដំបូង​គឺជាខ្លឹម​សារ​ប្រជាជន​នៃ​បណ្ដា​ប្រទេស​ជួយជ្រោម​ជ្រែង​​​វៀត​ណាម ក្នុងការតស៊ូឯក​ភាពប្រទេសជាតិ​១៩៥៤-១៩៧៥ រយៈរូប​ថតឯកសារវត្ថុតាំង​បង្ហាញ​ចំនួន១៣០​ស្ដីពីការ​គាំទ្រសាមគ្គីភាព របស់ប្រទេសចំនួនជិត៥០ប្រទេស។ ផ្នែកទី២សង្កត់​ធ្ងន់​ទៅលើ​ការជួយ​ឧបត្ថម្ភ​របស់​​អង្គ​ការ​អន្តរ​ជាតិ សន្និ​សីទ​និង​តុលា​ការ​អន្តរ​ជាតិ គាំទ្រ​វៀត​​ណាម​​ដោយ​​មាន​រូបថត​​ឯកសារ​វត្ថុ​តាំង​​​បង្ហាញ​ចំនួន​៣០។ មហា​បរិញ្ញា Tran Thi Thuy​ អនុ​ប្រធាន​ការិយាល័យ​តាំងបង្ហាញ​ នៃសារ​មន្ទីរ​ប្រវត្តិ​សាស្ត្រ​​​​ជាតិ​បានឲ្យដឹងថា៖

“នេះ​ជាសម្រាំងមានតំលៃដ៏ធំធេងអំពីប្រវត្តិសាស្ត្រវប្បធម៍ និងតំលៃមនុស្សសាស្ត្រ​ខ្ពស់។ តាមរយៈ​ការ​ពិព័ណ៌​​​នេះ​ទស្សនិកជន អាចឃើញ​ថាប្រជាជនស្នេហា​សន្តិភាព ​លើពិភពលោក​សាមគ្គីភាព​គាំទ្រ​ប្រជាជន​វៀត​ណាម​យ៉ាង​ជាក់ស្ដែង​ និងប្រសិទ្ធភាព​ទាំងខាងសម្ភារៈ​និងស្មារតី។ ចលនា​គាំទ្រវៀត​ណាម​បានប្រព្រឹត្ត​ទៅ​យ៉ាង​ទូលំ​ទូលាយ ក្នុងប្រជាជនគ្រប់ស្រទាប់លើពិភពលោក៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ