06/02/2016 12:17 GMT+7 Email Print Like 0

មិត្តភក្តិអន្តរជាតិជូនពរជោគជ័យនៃមហាសន្និបាតបក្សលើកទី១២របស់វៀតណាម


ទិដ្ឋភាពនៃពិធីជប់លៀងក្នុងស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីព

នាយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថានទូតវៀតណាមប្រចាំនៅក្រុងគែបាន រៀបចំ ពិធីជប់​លៀងអ​ប់​អរសាទ​រនិទាឃ​រដូវ​ឆ្នាំវក​អដ្ឋស័ក​២០១៦ និងអំណរ​សាទរជោគ​ជ័យនៃមហាសន្និបាតបក្សលើកទី១២ របស់វៀត​ណាម។ ថ្លែង​មតិ នៅក្នុង​ពិធី​នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចំា​នៅអេហ្ស៊ីព លោក Do Hoang Long បានឧទ្ទេស​នាម ដោយ​សង្ខេប​នូវស្ថាន​ភាព​អភិវឌ្ឍសេដ្ឋកិច្ច​សង្គមរបស់ វៀតណាមនាពេលកន្លងទៅ ជាពិសេសសង្កត់ធ្ងន់ នូវជោគជ័យ​នៃមហា សន្និបាត​លើកទី១២ របស់បក្សកុម្មុយ​និស្តវៀតណាម តាមនោះ បក្សនិងរដ្ឋ វៀតណាម​បាន​អនុម័ត​រាល់គោល​ដៅ​អភិវឌ្ឍ ក្នុង​អាណត្តិ២០១៦-២០២០ និង ប៉ុន្មានឆ្នាំជាបន្តបន្ទាប់។ ក្នុងឱកាសនេះដែរ ឯកអគ្គ​រដ្ឋទូត Do Hoang Long  ក៏បាន​ឧទ្ទេសនាមអំពីទំនៀមទម្លាប់​ប្រពៃណីវៀតណាម​ ជាពិសេសលក្ខណៈ វប្បធម៌​ទទួល​បុណ្យតេត​ប្រពៃណីរ​បស់​វៀតណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ