12/01/2017 14:17 GMT+7 Email Print Like 0

មិញភូ (Minh Phu) - ពាណិជ្ជសញ្ញាជលផលដ៏ឈ្មោះល្បីរបស់ប្រទេសវៀតណាម

ជាស​ហគ្រាស​​តែង​តែ​ផ្គត់​ផ្គង់​​ផលិត​ផល​ដូច​ជា៖ បង្គាក្លាសេ, បង្គាសំបកទន់ក្លាសេ ត្រី​កន្រ្កប​ នាំចេញទៅកាន់ ៨០​ប្រទេស​និង​តំ​បន់លើ​ពិ​ភោលោក ​​ដែល​មាន​ទី​ផ្សា​រ​សំ​ខាន់ៗ​ដូច​ជា អា​មេ​រិក​ ជប៉ុន​ កាណាដា កូរ៉េខាង​ត្បូង​ អូស្ត្រាលី​ ​​អ៊ឹ​រ៉ុប​ ។ ល។ ​ សម័្ពន្ឋក្រុមហ៊ុនភាគ​ហ៊ុន​​ជល​ផល ​មិញ​ភូ​ (​ហៅ​កាត់​ មិញ​ភូ​)​ជា​សហ​គ្រាស​​​មួយ​ក្នុង​ចំ​ណោម​សហគ្រាស​ជលផល​ធំ​ជាង​គេ​របស់​វៀត​ណាម។​​

ជិត​២៥​ឆ្នាំ មុន​ នៅ​ពេល​ដែល​ទើប​តែ​បាន​បង្កើត​ឡើង​(​នៅ​ខៃ​ធ្នូរ ​ឆ្នាំ​១៩៩២)​ មិន​ភូ​​ត្រឹ​ម​តែ​​​ជា​ក្រុម​ហ៊ុន​​ឯ​ក​ជន​នៅ​ការ​មាវ (Ca Mau )ប៉ុណ្ណោះ​ ហើយ​មាន​ដើម​ទុន​បន្តិច​បន្តួច​ទៀត។ មក​ដល់​ឆ្នាំ​២០០២ មិ​ញ​ភូ (Minh Phu) ​​ចាប់​ផ្តើម​​ផ្លាស់​ប្តូរ​ទៅ​ជា​ក្រុម​ហ៊ុន​​​ទទួល​ខុស​ត្រូវ​មាន​កំ​រិត ​និងគូសចំណាំរបត់មួយ​របស់​​ក្រុម​ហ៊ុន​មិញ​ភូ (Minh Phu) ដោយ​សារ​ក្រុម​ហ៊ុននេះ​​បាន​នាំ​មុខ​គេ​នូវការ​នាំ​ចេញបង្គា​​ ​​​ដោយ​បទដ្ឋាន​​​ចិញ្ចឹម​និង​ការផលិត​ជា​ជិត​ជុំ​គ្នា​។ ឥ​ឡួវ​នេះ​ក្រុម​ហ៊ុនមិញភូ (Minh Phu)​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​សម័្ពន្ឋក្រុម​ហ៊ុនភាគ​ហ៊ុន​​ហើយ​ និងក៏​ចាប់​ផ្តើម​​​លក់មូលប័ត្រលើ​ទី​ផ្សា​ភាគ​ហ៊ុន​​។

​ជល​ផល​គឺជា​ផលិត​ផល​មួយ​ងាយ​ជួប​ហានិ​ភ័យ​​​ក្នុង​ការ​ធ្វើអា​ជី​វកម្ម​  ក្នុង​រ​យៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ក​ន្លង​មក​នេះ ​ក្រុម​ហ៊ុនមិ​ញ​ភូ​​ (Minh Phu)​​ ក៏​មិន​អាចជៀសវាង​ពី​​បញ្ហា​នេះ​បាន​ទេ។ ​ថ​វិ​ការ​ចំ​ណាយ​​​អោយ​​ការ​ចិញ្ចឹម​បង្គា​កាន់​តែ​កើន​​ឡើង​យ៉ាង​ខ្ពស់​ និងគ្មាន​ការ​ប្រ​​កូត​ប្រ​ជែង​​​លើ​ទី​ផ្សា​រ​នៅ​តំ​បន់​​ទៀតផង​។ ​ក្រុមហ៊ុនមិញ​​ភូ​​យល់​ដឹង​បាន​ច្បាស់​លាស់នូវ​តួនាទី​និង​ភា​រៈកិច្ច​របស់​ខ្លួន​លើ​ទី​​ផ្សារ​ជ​ល​ផល​ ហេតុ​នេះ​ហើយ​​ក្រុមហ៊ុន​នេះ​បាន​​​ឈាន​មុខ​​គេ​ក្នុង​ការ​​​អ​ភិ​វ​ឌ្ឍន៍​​ស​ហ​គ្រាស​តាម​​គោល​ដៅ​រឹង​មាំ​ និង​ធា​នា​​​តុល្យ​ភាព​រវាងបណ្តា​ដំណាក់កាល​ក្នុង​​ផលិតកម្ម​​​។​​​


ក្រុមហ៊ុនមិញភូ (Minh Phu) បំពាក់គ្រឿងការពារពលកម្មសំរាប់កម្មករនិងគោរពគោលការណ៍ផលិត

បង្គាមុនពេលដាក់ចូលក្នុងដំណាក់កាលកែច្នៃ

កម្ម​ករ​ធ្វើការនៅ​ក្រុមហ៊ុនមិញ​ភូ (Minh Phu) ​កំ​ពុង​ជ្រើស​រើស​និង​បែង​ចែកបង្គា​តាម​ប្រ​ភេទ​និ​មួយ​ៗ

កម្មករធ្វើការនៅរោងចក្រមួយរបស់ក្រុមហ៊ុនភាគហ៊ុនជលផលមិញភូ នៅទីក្រុងកាម៉ាវ (Ca Mau).

រោងចក្រមិញភូកាម៉ាវ (Ca Mau) និងរោងចក្រមិញភូហៅហ្ស៉ាង (Hau Giang) មានបរិមាណផលិតបង្គា
សរុប ៦០,០០០ តោន/ឆ្នាំ នាបច្ចុបន្បន្ននេះ មានកម្មករជាង ១៣ ពាន់នាក់ ក្នុងនោះភាគច្រើនគឺស្ត្រី


នាសព្វថ្ងៃនេះ ក្រុមហ៊ុនមិញភូ (Minh Phu) ប្រើប្រាស់ម៉ាស៊ីនទំនើបក្នុងខ្សែចង្វាក់ផលិតនៅរោងចក្រ

ផលិតផលរបស់ក្រុមហ៊ុនមិញភូ (Minh Phu) មានផលិតផលសម្បូរ៍ប្រភេទនិងគុណភាពល្អ
ដែលបង្កើតក្តីជ្រឿជាក់ពីដៃគូ


ផលិតផលជលផលរបស់ក្រុមហ៊ុនមិញភូ (Minh Phu) ត្រូវបានពិនិត្យគុណភាពយ៉ាងតឹងរឹងមុនពេលវេចខ្ចប់

នាបច្ចុប្បន្ននេះ បណ្តាផលិតផលជលផលរបស់ក្រុមហ៊ុនមិញភូ (Minh Phu) បាននាំចេញទៅកាន់ជាង ៨០ ប្រទេស
ក្នុងនោះមានទីផ្សារសំខាន់ៗមួយចំនួនដូចជា៖ ប្រទេសអាមេរិក ប្រទេសជប៉ុន ប្រទេសកាណាដា ប្រទេស
កូរ៉េខាងត្បូង ប្រទេសអូស្ត្រាលី តំបន់អឺរ៉ុប ។ ល។

ក្នុង​ឆ្នាំ​២០១៥ ក្រុមហ៊ុនមិញ​ភូ​បាន​កសាង​យុទ្ធនា​ការមួយ “​បណ្តាតំ​លៃ​​​​មាន​ការ​ទទួល​ខុស​ត្រូវ​" ​តាម​​រយៈ​ការ​ត​ភ្ជាប់​​និង​ជុំជិត​ក្នុង​​ដំណើរ​ការ​ផលិត​​បង្គាពីបង្គាពូជ ចំ​ណី​អាហារ កែច្នៃ​រ​ស​ម្រាប់​ការនាំ​ចេញ នាំ​ចូល និង​ logistics​ ចែក​ចាយ​និង​លក់​រាយ។ លក្ខណៈវិនិច្ច័យរបស់​បណ្តាតំ​លៃ​​​មាន​ការ​ទទួល​ខុស​ត្រូវនេះ​​គឺ​ក្នុងដំណាក់កាល​និមួយៗ ​អង្គ​ភាពណា​អនុវត្តន៍ដែល​នឹង​​មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​ងារ​និង​ផលិត​ផល​​​ធ្វើ​ដោយ​គេ​។ តាំង​ពី​នោះបាន​បង្កើត​​បណ្តា​តំ​លៃ​មាន​ការ​ទទួល​ខុស​ត្រូវ​ដ៏ខ្ពស់​បំ​ផុត និង​​បណ្តាផលិតផល​មាន​គុណ​ភាព​ដ៏ល្អ​បំផុត​​ដែល​ចំណាយប្រាក់​​ជា​សមស្រប​បំ​ផុត​។ ក្នុង​នោះ​​គណៈ​នា​យករបស់​ក្រុ​ហ៊ុន​នេះបាន​បញ្ជាក់​ថា៖ ក្រុមហ៊ុនមិញ​ភូ​ដើ​តួនា​ទី​សំ​ខាន់​បំ​ផុត​ ក្នុង​ការ​ណែ​នាំ​និង​ត​ភ្ជាប់បណ្តា​តំ​លៃបង្គា​ មាន​ការ​ទទួល​ខុស​ត្រូវ​ពី​ដំណាក់កាល​ចាប់​ផ្តើម​ដល់​ដំណាក់កាល​ចុង​​ក្រោយ ​​ដើម្បី​នាំ​យក​នូវ​​តំ​លៃ​ល្អ​បំ​ផុត​អោយ​សម្ព័ន្ធក្រុម​ហ៊ុន​ អ​តិ​ថិ​ជន​ ​ដៃ​គូ សង្គមនិង​បរិ​ស្ថាន​ផងដែរ។​ ​ប្រការ​នេះ​បាន​ជួយ​​ក្រុមហ៊ុនមិញ​ភូ​​​​ឆ្លង​កាត់​ការ​លំ​បាក​ជា​បន្ត​បន្ទាប់​និង​កាត់​ប​ន្ថយ​​​ហ​និ​ភ័យជា​ច្រើន​ដែរ​។​

​ជា​​សម្ព័ន្ធក្រុ​ម​ហ៊ុន​ធំ​មួយ​ដែល​មាន​ជាង ​១០ ​ក្រុមម​ហ៊ុន​តូច មាន​ដៃ​គូ​រ​និង​អ​តិ​ថិ​ជន​ជា​ច្រើន​ៗ​ទៀតផង។​​ ​ឥឡូវនេះ ក្រុមហ៊ុនមិញ​ភូ​បាន​បង្ករ​ការ​ងារ​​អោយពល​ករ​រាប់​ម៉ឺន​​នាក់ដែលរស់​នៅក្នុង​តំ​បន់​​វាល​ទំ​នាប​ទន្លេ​គីវ​ឡុង​ (Cuu Long) ​។ ​ជា​ពិ​ពេស រោង​ចក្រ​មិញ​ភូ​កាម៉ាវនិង​រោង​ចក្រ​មិញ​ភូ​ហៅ​​ហ្ស៉ាង​​ដែល​បរិមាណ​ផលិតផល​បង្គា​ ​​​​៦០,០០០​ តោន​​ បង្គា​ក្នុង​មួយ​ឆ្នាំ​ ហើយ​មាន​កម្ម​ករ​ជាង ​១៣ ​ពាន់​នាក់​ទៀត​ ក្នុង​នោះ​ភាគ​​ច្រើន​ជា​ស្រ្តី។​ ​

ក្រុមហ៊ុនមិញ​ភូ​កៃ​ច្នៃ​ទំ​និញជាង​ ៧,០០០ ​មុខ​ពី​វត្ថុធាតុ​ដើម​នាំចូល រួម​មាន​​ផលិតផល​បង្គាប្រ​ពៃ​ណី​និង​បណ្តា​ផលិតផល​មាន​តំ​លៃ​ផ្សេងៗ ទៀត​ដូច​ជា៖ sushi nobashi tempura ។ល​។ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ និង​ជី​វភាព​រស់​នៅ​របស់​ប្រជា​ជន​នៅ​​កន្លែង​ដែល​​ក្រុមហ៊ុន​មិញ​ភូ​ដាក់​រោង​ចក្រ​​​​កាន់​តែ​លើកកម្ពស់ជា​ច្បាស់លាស់​ ជា​ពិ​ពេស​ចំ​ពោះ​បណ្តាគ្រួសារ​ចិញ្ចឹម​បង្គា និង​បណ្តាមុខ​រប​មួយ​ចំ​នួន​ទៀត​ដែលមាន​ពាក់​ព័ន្ធ​។​

ក្នុងឆ្នំា​២០១៦​និង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ក្រុមហ៊ុនមិញ​ភូរ​នឹង​ផ្លាស់​ប្តូ​​បទដ្ឋាន​និង​ប​ច្ចេកវិទ្យា​កៃ​ច្នៃ​ ដើម្បី​ធ្វើ​អោយកាន់​តែ​ល្អប្រសើរ​នូវ​​​​​ផលិតកម្ម​និងការ​លក់​ទំ​និញ​សំដៅ បង្កើន​អត្រា​​ចំ​ណេញ​ឡើងដល់​​ ៩​% - ១០%./.


 

ក្រុមហ៊ុនមិញភូត្រូវបានស្គាល់ជាសហគ្រាសផលិតជលផលដំបូង ដែលបង្កើតវិទ្យាស្ថានស្រាវជ្រាវ AquaMekong ជាកន្លែងសិក្សាស្រាវជ្រាវជំងឺរបស់បង្កងនិងត្រី ក៏ដូចជាការអភិវឌ្ឍន៍បណ្តាទម្រង់រួបភាពចិញ្ចឹមដែលពានាំមកតំលៃសេដ្ឋកិច្ចនិងចីរភាព។ ចំពោះទីផ្សារ ក្រុមហ៊ុនមិញភូជាសហគ្រាសផលិតជលផលដំបូងនៅប្រទេសវៀតណាមទទួលបានលិខិតបញ្ជាក់អន្តរជាតិអំពីបទដ្ឋានផលិតក៏ដូចជាគុណភាពផលិតផលដូចជា៖ BAP ផ្កាយ៥, ASC, Global GAP, Naturland,…


អត្ថបទ៖ សើន​ងៀ រូបថត៖ ដាំង​គីមភឿង

បណ្តាអត្ថបទបានផ្សាយ