12/04/2015 13:58 GMT+7 Email Print Like 0

មហោស្រព “ចង្វាក់មាតុប្រទេស”

ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០មេសា) នាយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ នៅទីក្រុង ហូជីមិញ បានបើកមហោស្រពសិល្បៈមហាជន ដោយសម្តែង​បទ​ចំរៀងបដិវត្តន៍ ជាច្រើនក្រោមប្រធានបទ “ចង្វាក់មាតុប្រទេស”។ មហោស្រពនេះ មានការចូលរួម របស់​ក្រុម​សិល្បៈ​ចំនួន ២១មកពីខេត្តក្រុងចំនួន២០លើទូទាំងប្រទេស។ នេះជា កម្មវិធីសម្តែងស្ងើចសរសើរស្រុកកំណើត មាតុប្រទេស។ ទន្ទឹមនឹងនោះ កម្មវិធី​បានស្ងើចសរសើរ ចំពោះសមិទ្ធិផលរបស់វៀតណាមក្រោយរយៈពេល៤០ឆ្នាំបន្ទាប់ពីការរំដោះធ្វើ សមា ហរណកម្ម និងការពារមាតុប្រទេស។ លោកស្រី Nguyen Tri Phuong នាយិការ រងមជ្ឈមណ្ឌលវប្បធម៌ខេត្ត Binh Thuan និងជាប្រធានក្រុមសិល្បៈមហាជន ខេត្ត Binh Thuan បានឲ្យដឹងថា៖

 “ដោយសារនេះជាមហោស្រពបទចំរៀងបដិវត្តន៍អញ្ជឹង ហើយក្រុមយើងខ្ញុំបានរៀបចំកម្មវិធី១មាន​ចរិត​លក្ខណៈ​ ឈានទៅមុខ។​ខេត្ត Binh Thuan ក៏មានបទ ចំរៀង​ស្តីពី​សម័យ​ប្រឆាំងអាណានិគម​បារំាង​និង​ចក្រ​ព័ត្ត​អាមេរិករបស់កងទ័ពនិងប្រជាជន Binh Thuan ផងដែរ”៕

 
តាម VOV5-​វិទ្យុសម្លេងវៀតណាម

 
បណ្តាអត្ថបទបានផ្សាយ