16/10/2016 10:43 GMT+7 Email Print Like 0

មហោស្រពអាវផាយហាណូយបានបើកដ៏មហោឡារិកនៅទីក្រុងហាណូយ


ទិដ្ឋភាពនៃពិធីបើកមហោស្រពអាវផាយហាណូយ២០១៦

ក្រោមប្រធានបទ ​“សោភ័ណភាពអាវផាយវៀតណាម” មហោស្រពអាវ​ផាយ​ហាណូយ​ឆ្នាំ​២០១៦បាន​បើក​ដ៏​មហោឡារិក​នាយប់​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅបរមរាជ​វាំង Thang​ Long។ ពិធី​នេះបាន​រៀប​ចំ​ឡើង​សំដៅ​លើក​ដំកើង​សោភ័ណភាព​បែបប្រ​ពៃណី របស់​វៀត​ណាម​។ ក្នុងរយៈ​ពេល​៣ថ្ងៃប្រ​ព្រឹត្ត​ទៅ​មហោ​ស្រព​នេះ​ពោល​គឺ​​ចាប់​​ពីថ្ងៃ​ទី​ ១៤​ដល់ថ្ងៃទី​១៦ ទស្សនិក​ជន​នឹង​បានទស្សនាបរិយាកាស ឧទ្ទេសនាម​ប្រវត្តិសាស្ត្រ របស់​អាវ​ផាយ​ និង​ការសម្រាំងសំលៀក​បំពាក់អាវផាយ​បុរាណរួមទាំង​ទស្សនាការ​តាំង ពិព័រណ៌​មួយ​ចំនួន​។ ចូល​រួម​ក្នុង​មហោស្រព​អាវផាយ​នេះ អ្នករចនា​ម៉ូដ​ Duyen Huong បានឲ្យដឹងថា៖

​“ខ្ញុំមានឯកសារមួយចំនួនស្តីពីហាណូយក្នុងប៉ុន្មានឆ្នាំ៤០ ដោយរូបភាពគួរឲ្យ​ចាប់​អារម្មណ៍ណាស់​។ មុនឆ្នាំ១៩៤០​-១៩៤៥ សម្លៀកបំពាក់របស់​វៀត​ណាម ភាគ​ច្រើន​គឺមានព័ណ៌​ខ្មៅ ព័ណ៌ស និងព័ណ៌​ត្នោត។ ប៉ុន្តែ​ឥឡូវ​នេះ​ ពេល​រចនាម៉ូដ ខ្ញុំ​បាន​លាយ​ព័ណ៌តាម​ទសវត្សទី​២១”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ