20/03/2017 10:17 GMT+7 Email Print Like 0

មហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ២០១៧បានបិទបញ្ចប់ប្រកបដោយជោគជ័យ


ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan  អញ្ជើញថ្លែងមតិក្នុងពិធី

​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ មហោ​ស្រព​សារ​ព័ត៌មាន​ឆ្នាំ​២០១៧ បាន​ក្លាយ​ទៅជា​ចំណុច​ ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​របស់​សារព័ត៌​មាន​ទូ​ទាំង​ប្រទេស​។ មហោស្រព​នេះបាន​អះអាង​នូវការ​អភិវឌ្ឍ​​និង​រីក​ធំធាត់​ របស់សារ​ព័ត៌មាន​វៀត​ណាម និង​ជាកន្លែ​ង​សម្រាប់​អ្នកកាសែត​នានា ជួប​ប្រាស្រ័យ​ចែក​រំលែក​​បទពិសោធន៍​ការងារផង​ដែរ​។ អញ្ជើញ​ថ្លែងមតិ​បិទបញ្ចប់​មហោស្រព​នេះ នាព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ ប្រធាន​គណៈ​កម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុភូមិ​វៀត​ណាម លោក Nguyen Thien Nhan បាន​សង្កត់​ធ្ងន់​ថា ស្ថាប័ន​សារព័ត៌​មាន ដែលរួម​ចំណែក​រក ឃើញ​ឆ្លុះ​បញ្ជាំង​​ការ​ពិត​បរានុម័ត​នូវអំពើ​អសកម្ម ពុក​រលួយ ខ្ជះខ្ជាយ នោះគឺជា​និច្ច កាល​បាន​បក្ស រដ្ឋ​និង​រណសិរ្ស​មាតុភូមិ​វៀត​ណាម គាំទ្រ លើកទឹកចិត្ត​និង​ការពារ តាម​រយៈ​ការ​ទទួល​​​ខុស​ត្រូវ​នយោបាយ​ និងច្បា​ប់។
 
គណៈចាត់តាំងបានប្រគល់ពានរង្វាន់ សរុបចំនួន១៤០ ក្នុងនោះ​វិទ្យុ​សម្លេង​វៀត​​ណាម ទទួលបាន​រង្វាន់​ថ្នាក់ A  អំពី​​ស្តង់​តាំង​បង្ហាញ​កាសែត​និង​សៀវ​ភៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពិសេស៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ